ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តួម្ចាស់ក្សត្រីក្នុងរឿង Black Panther បង្កើតប្រវត្តិសាស្រ្តជាប់ជាបេក្ខភាពពានអូស្ការ

អាមេរិក៖ តារាសម្តែងស្រី Angela Bassett បានបង្កើតប្រវត្តិសាស្រ្តដំ​បូងគេ ក្នុងនាមជាតួសម្តែងនៃចក្រវាលភាពយន្ត Marvel (Marvel Cinematic Universe) ដែលជាប់ជាបេក្ខភាពពានរង្វាន់អូស្ការ តាមរយៈការសម្តែងក្នុងខ្សែភាពយន្តរឿង Black Panther: Wakanda Forever ដែលតារាសម្តែងស្រីរូបនេះដើរតួជាម្ចាស់ក្សត្រី រ៉ាម៉ុនដា (Ramonda)។ 

ក្រោយពីបានជាប់ឈ្មោះជាបេក្ខភាពតារាសម្តែងតួរងល្អជាងគេបំផុតក្នុងកម្មវិធី Oscar តារាសម្តែងរូបនេះបានសម្តែងការដឹងគោរពយ៉ាងខ្លាំងចំពោះតួអង្គមួយនេះ។ លោកស្រី Angela Bassett និយាយថា៖ "ម្ចាស់ក្សត្រី រ៉ាម៉ុនដា ក្នុងរឿង Black Panther: Wakanda Forever គឺជាតួអង្គដែលប៉ះដល់ដួងចិត្តរបស់ខ្ញុំ ព្រោះតួអង្គនេះនាងជាម្តាយ និងជាអ្នកដឹកនាំដែលត្រូវតែមើលថែប្រទេសជាតិដែលកំពុងស្ថិតក្នុងភាពសោកសៅបំផុត ក៏ដូចជាការយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ក្នុងការកាន់មរណទុក្ខ"

Angela Bassett គឺជាតួអង្គដែលមានភាគរយខ្ពស់ជាងគេក្នុងការឈ្នះពាននេះ បន្ទាប់ពីទើបតែទទួលបានពាន Golden Globe ជាមួយតួអង្គនេះដូចគ្នា ខណៈកម្មវិធីប្រគល់ពាន Oscar នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមីនាខាងមុខនេះ។ ក្រៅពីជាប់ក្នុងបេក្ខភាពតារាសម្តែងតួរងល្អជាងគេបំផុតរបស់តារាសម្តែង Angela Bassett ខ្សែភាពយន្តរឿង Black Panther: Wakanda Forever ក៏ជាបេក្ខភាពអាចទទួលបានពានចំនួន ៤ផ្សេងទៀតផងដែររួមមាន ពានរង្វាន់ផ្នែកកាត់-ត (visual effects) និងផ្នែករចនាសម្លៀកបំពាក់ (costume design) ជាដើម។ 

សាច់រឿង Black Panther វគ្គ១ ធ្លាប់បានឈ្នះពានអូស្ការចំនួន ៣ ក្នុងចំណោមការជាប់ជាបេក្ខភាពចំនួន ៧ពាន ដែលក្នុងនោះរួមមានពានរូបភាពល្អបំផុត ដែលជាការឈ្នះពាននេះលើកដំបូងបង្អស់សម្រាប់សាច់រឿងបែបវីរបុរស​ Super Hero។ គួរបញ្ជាក់ថា ខ្សែស្រឡាយនៃសាច់រឿង Black Panther នេះលក់សំបុត្រដាច់ជាង ៣៣០លានសំបុត្រនៅសហរដ្ឋអាមេរិក និងកាណាដា ខណៈសាច់រឿងវគ្គ ២ Black Panther: Wakanda Forever ប្រមូលចំណូលបានប្រមាណជាង ៨៤០លានដុល្លារអាមេរិក ពីបណ្តារោងភាពយន្តជិត ៤,៤០០កន្លែងជុំវិញពិភពលោក និងត្រៀមចាក់បញ្ចាំងក្នុងប្រទេសចិននាខែកុម្ភៈនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក