ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្ស ៨នាក់បាត់ខ្លួនក្នុងហេតុការណ៍លិចកប៉ាល់នៅចន្លោះសមុទ្រជប៉ុន និងកូរ៉េខាងត្បូង

កូរ៉េខាងត្បូង-ជប៉ុន៖ ក្រុមឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន និងប្រទេសចិន នៅរសៀលថ្ងៃពុធ ទី២៥ ខែមករានេះ បាននិងកំពុងព្យាយាមស្វែងរកមនុស្សចំនួន ៨នាក់ដែលបានបាត់ខ្លួន ក្នុងហេតុការណ៍លិចកប៉ាល់ដឹកទំនិញមួយគ្រឿង នៅលើដែនសមុទ្រចន្លោះប្រទេសជប៉ុន និងប្រទេសចិន ស្របពេលបណ្តោះអាសន្នមនុស្សចំនួន ១៤នាក់ត្រូវបានសង្គ្រោះផុតពីគ្រោះថ្នាក់។ 

អ្នកនាំពាក្យនៃភ្នាក់ងារក្រុមឆ្មាំសមុទ្ររបស់ជប៉ុនបានថ្លែងប្រាប់សារព័ត៌មាន AFP ថា មានមនុស្សសរុបចំនួន ១៤នាក់ត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍នេះ ដែលក្នុងនោះមានចំនួន ៦នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមការងាររបស់កូរ៉េខាងត្បូងដែលចូលរួមក្នុងប្រតិបត្តិការនេះ។ ភ្នាក់ងារដដែលបន្តថា មកទល់ពេលនេះគេនៅមិនទាន់បានទទួលទិន្នន័យជាក់លាក់ពាក់ព័ន្ធនឹងអត្តសញ្ញាណ ក៏ដូចជាសញ្ជាតិរបស់អ្នករងគ្រោះនៅឡើយទេ។ បច្ចុប្បន្ន ជនរងគ្រោះដែលសង្គ្រោះបានត្រូវបញ្ជូនទៅដីគោកនៃខេត្ត Nagasaki ប្រទេសជប៉ុន។ 

កប៉ាល់ដែលលិចនេះមានឈ្មោះថា The Jin Tian ដែលបានបញ្ជូនសញ្ញាមិនល្អមួយកាលពីយប់ថ្ងៃអង្គារ ដែលបានបង្ហាញទីតាំងស្ថិតនៅចម្ងាយប្រមាណជា ១១០គីឡូម៉ែត្រពីកោះដាច់ស្រយាលមួយឈ្មោះថា Danjo ដែលស្ថិតប៉ែកនិរតីនៃខេត្ត Nagasaki។ ភ្លាមៗក្រោយហេតុការណ៍លិចកប៉ាល់នេះ មានកប៉ាល់ឯកជនខ្នាតតូចចំនួន ៣គ្រឿងនៅក្បែរនោះបានព្យាយាមជួយសង្រ្គោះមនុស្សផងដែរ ខណៈជប៉ុន និងកូរ៉េខាងត្បូង បានបញ្ជូនកប៉ាល់ និងយន្តហោះសង្គ្រោះចេញប្រតិបត្តិការភ្លាមៗ។ 

ដោយឡែក ប្រភពពីឆ្មាំកោះ Jeju កូរ៉េខាងត្បូងវិញបានឱ្យដឹងថា Captain នាវិកនៃកប៉ាល់នេះបានធ្វើការទាក់ទងតាមប្រព័ន្ធផ្កាយរណបមកកាន់មន្រ្តីឆ្មាំសមុទ្រកូរ៉េខាងត្បូងនាព្រឹកថ្ងៃពុធថា កងនាវិក និងបុគ្គលិកអាចនឹងបោះបង់កប៉ាល់ដែលមានបញ្ហានេះឱ្យលិចចូលសមុទ្រតែម្តង មុននឹងដាច់ទំនាក់ទំនងទៅ។ 

ដំបូងបង្អស់គេបានសន្និដ្ឋានថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលបញ្ហាខ្យល់ត្រជាក់បានវាយប្រហារមកលើប្រទេសក្នុងតំបន់អាស៊ីជាច្រើន ដោយសីតុណ្ហភាពពេលថ្ងៃនៅតាមបណ្តាកោះមួយចំនួនរបស់ប្រទេសជប៉ុនដែលនៅជិតកន្លែងកើតមានហេតុការណ៍នេះបានចុះត្រជាក់ដល់ ៣អង្សាសេ។

គួរឱ្យដឹងថា បើតាមប្រភពពីមន្រ្តីជប៉ុនបញ្ជាក់ថា កប៉ាល់ដែលលិចឈ្មោះថា The Jin Tian នេះមានទម្ងន់ប្រមាណ ៦,៦៥១តោន បានចុះបញ្ជីនៅហុងកុង និងមាននាវិក ព្រមទាំងបុគ្គលិកជាជនជាតិចិនចំនួន ១៤នាក់ និងមានជនជាតិមីយ៉ាន់ម៉ាចំនួន ៨នាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក