ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

សម្ដេចតេជោបំផុសការរាប់ថយក្រោយព្រឹត្តិការណ៍ស៊ីហ្គេមជាមួយរូបភាពមួយសន្លឹកដែលរម្លឹកពេលសម្ដេចអាយុ ៤៧ឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពមួយសន្លឹកជាមួយការបំផុសការរាប់ថយក្រោយ ១០០ថ្ងៃស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើគណនីហ្វេសបុករបស់សម្ដេចនៅល្ងាចថ្ងៃទី២៥ ខែមករា នេះថា រូបភាពមួយសន្លឹកនេះរម្លឹកសម្ដេចទៅឆ្នាំ១៩៩៩ ពេលដែលសម្ដេចទើបនឹងមានអាយុ ៤៧ឆ្នាំ ដេលពេលនោះនៅលេងបាល់ទាត់ និងបាល់ទះនៅឡើយ។

សម្ដេចតេជោបានលើកឡើងថា៖ «១០០ថ្ងៃស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។ សូមរាប់ថយក្រោយទាំងអស់គ្នា»

តាមរយៈរូបថតនោះ ក្នុងចំនោមមនុស្សដែលឈរពីក្រោមសម្ដេចតេជោ គឺមានវត្តមានរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង ដែលកាលនោះលោកគឺជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចំណែកឯលោក ឯម ច័ន្ទមករា កាលនោះគឺជាតំណាងកុមារកម្ពុជា បច្ចុប្បន្នលោកគឺជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សម្ដេចតេជោចាត់ទុករូបមួយសន្លឹកនេះជារូបដ៏កម្រមួយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក