ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Nation League

អឺរ៉ុប៖ ប្រទេសចំនួន ៤ ដែលជាក្រុមលេខពូលប្រចាំពូលនីមួយ នៃការប្រកូតវិលជុំលីគលំដាប់ A នៃពានរង្វាន់ UEFA Nation League កាលពីឆ្នាំមុន នឹងត្រូវជួបប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពាក់កណ្តាលឆ្នាំ២០២៣នេះ ដើម្បីស្វែងរកម្ចាស់ជើងឯកពាន UEFA Nation League ២០២២-២០២៣។ 

ក្រុមចំណាត់ថ្នាក់លេខ ៣ នៃព្រឹត្តិការណ៍ FIFA World Cup ២០២២ ក្រូអាត នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិហូឡង់ ខណៈក្រុមជម្រើសជាតិអ៉ីតាលី នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ 

កម្មវិធីប្រកួតផ្លូវការក្រោយការចាប់ឆ្នោតដែលធ្វើឡើងនៅក្នុងទីស្នាក់ការ UEFA ក្នុងប្រទេសស្វីសបានសម្រេចថា ក្រុមជម្រើសជាតិហូឡង់ នឹងត្រូវទទួលស្វាគមន៍ក្រុមជម្រើសជាតិក្រូអាត នាថ្ងៃទី១៤ ខែ​មិថុនា នៅទីក្រុង Rotterdam ខណៈជំនួបមួយគូទៀតរវាងក្រុមជម្រើសជាតិអ៉ីតាលី ជួបជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា នាទីក្រុង Enschede ប្រទេសហូឡង់ដូចគ្នា។ 

ដោយឡែកសម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រ និងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែមិថុនាព្រមគ្នា ដោយការប្រកួតដណ្តើមជើងឯកធ្វើឡើងនៅទីក្រុង Rotterdam និងដោយឡែកការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ធ្វើឡើងនៅទីក្រុង Enschede។

សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ បានខកខានការគ្រងជើងឯកម្តងហើយ ដោយចាញ់បារាំងនាវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០២១ ខណៈអ៉ីតាលី និងហូឡង់បានឱកាសប្រជែងជើងឯកជាលើកទី២ ស្របពេលដែលក្រូអាតគឺជាលើកដំបូងក្នុងការឈានមកដល់វគ្គនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក