ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Fernando Santos រកបានទ្រនំថ្មីក្រោយចាកចេញពីជម្រើសជាតិព័រទុយហ្គាល់

ប៉ូឡូញ៖ សហព័ន្ធបាល់ទាត់ប៉ូឡូញ បានប្រកាសតែងតាំងលោក Fernando Santos ក្នុងនាមជាគ្រូបង្វឹកថ្មី ដែលប៉ូឡូញអះអាងថាការតែងតាំងនេះផ្អែកទៅលើបទពិសោធន៍របស់លោកក្នុងការដឹកនាំក្រុមជម្រើសជាតិ ព្រមទាំងជាមួយកំណត់ត្រាជោគជ័យរបស់លោកនាពេលកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោក Cezary Kulesza ប្រធានសហព័ន្ធបាល់ទាត់ប៉ូឡូញ។

លោក Fernando Santos ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងការគ្រងជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប EURO ២០១៦ ព្រមទាំងគ្រងជើងឯក UEFA Nation League រដូវកាល ២០១៨-២០១៩ ក្នុងរជ្ជកាលដែល Cristiano Ronaldo ជាប្រធានក្រុម ត្រូវបានប្រកាសកាលពីថ្ងៃចន្ទតាមរយៈសារមិនផ្លូវការមួយរបស់លោក Cezary Kulesza នៅលើបណ្តាញសង្គម Twitter របស់លោកផ្ទាល់។

ដោយឡែក ក្នុងសន្និសីទសារព័ត៌មាន លោក Cezary Kulesza ថ្លែងថា៖ "យើងចង់បានគ្រូបង្វឹកម្នាក់ដែលមានបទពិសោធន៍ស្រាប់លើការដឹកនាំជម្រើសជាតិ ដែលមិនចាំបាច់រៀនសូត្រពីការងារនេះពីចូលកាន់តំណែង។ ប៉ុន្តែអ្វីដែលលើសពីនេះ យើងចង់បានគ្រូដែលមានភាពជោគជ័យ ដូចជាគ្រូបង្វឹកដែលយើងតែងតាំងនៅថ្ងៃនេះអញ្ចឹង!"

លោក Santos គឺជាគ្រូបង្វឹកទី២ក្នុងសតវត្សន៍នេះរបស់ប៉ូឡូញ ដែលធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិពីមុនមក ខណៈគ្រូបង្វឹកលោក Leo Beenhakker ដែលធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិពីមុនមក ជាគ្រូបង្វឹកដែលកាន់តំណែងកាលពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។ 

គួរឱ្យដឹងថា មុនចូលកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់នាឆ្នាំ២០១៤ មកដល់ឆ្នាំ២០២២ លោក Fernando Santos ធ្លាប់កាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិក្រិករយៈពេល ៤ឆ្នាំ ខណៈជាមួយក្លិបអាជីពលោកមានបទពិសោធន៍ដឹកនាំក្លិបធំៗមួយចំនួនដូចជា Porto, AEK Athens, Panathinaikos, Sporting និង Benfica ជាដើម។ 

តាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់ប៉ូឡូញឱ្យដឹងថា កិច្ចសន្យាថ្មីរបស់គ្រូបង្វឹកវ័យ ៦៨ឆ្នាំខាងលើជាមួយសហព័ន្ធបាល់ទាត់ប៉ូឡូញមានសុពលភាពសម្រាប់ការប្រកួតជម្រុះ EURO ២០២៤ ព្រមទាំងព្រឹត្តិការណ៍ FIFA World Cup ២០២៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក