ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីរសុខាភិបាលភ្នំពេញស្នើចាត់វិធានការលើរថយន្តសង្គ្រោះបន្ទាន់ពាក់ស្លាកសញ្ញាកាកបាទក្រហម និងគ្មានស្លាកត្រឹមត្រូវ

ភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានផ្ញើលិខិតជម្រាបជូនទៅអាជ្ញាធរ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យចាត់វិធានការលើរថយន្តសង្គ្រោះឯកជនដែលមិនមានស្លាកលេខត្រឹមត្រូវ ឬប្រើស្លាកសញ្ញាកាកបាទក្រហម ឬប្រើប្រាស់ស៊ីរ៉ែនក្លែងបន្លំ។

ក្នុងលិខិតជម្រាបជូនទៅស្នងការរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលចុះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ តែទើបតែចេញផ្សាយដោយរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញស្នើឱ្យជួយចាត់វិធានការទប់ស្កាត់រថយន្តគិលានសង្គ្រោះឯកជនដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលកំពុងចល័ត ឬចតលើចញ្ចើមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ និងរថយន្តគ្មានឈ្មោះគ្លីនិក ឬគ្មានស្លាកសញ្ញា ឬគ្មានបិទលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល។

សំណើរបស់លោក ងី មានហេង ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថាថ្មីៗនេះមានរថយន្តគិលានសង្គ្រោះឯកជនមួយចំនួន និងរថយន្តគិលានសង្គ្រោះក្លែងបន្លំគ្មានឈ្មោះគ្លីនិក ឬគ្មានស្លាកលេខរថយន្តត្រឹមត្រូវ បានធ្វើសកម្មភាពដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមផ្លូវ យកទៅព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួន ឬធ្វើសកម្មភាពរកស៊ី ជួញដូរខុសច្បាប់ផ្សេងៗ ដោយប្រើស្លាកសញ្ញាកាកបាទក្រហម និងប្រើប្រាស់ស៊ីរ៉ែនក្លែងបន្លំជារថយន្តគិលានសង្គ្រោះយ៉ាងអនាធិបតេយ្យ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រាប់ដល់អាជ្ញាធរជំនាញដូច្នេះថា៖ «សូម ឯកឧត្តម ឧត្តមសេនីយ៍ឯក មេត្តាជួយចាត់វិធានការឃាត់រថយន្តគិលានសង្គ្រោះឯកជនដែលខុសច្បាប់ ឬល្មើសច្បាប់ទាំងនោះ និងចាត់វិធានការតាមផ្លូវច្បាប់»។

លោកប្រធានមន្ទីរសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋ បើប្រទះឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅតាមដងផ្លូវសាធារណៈ ត្រូវរាយការណ៍ និងទូរសព្ទទៅកាន់លេខ ១១៩។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសុខាភិបាលក៏បានចេញលិខិតជម្រាបជូនទៅអភិបាលរាជធានី-ខេត្ត ឱ្យណែនាំដល់មន្ទីរសុខាភិបាលពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសពទៅលំនៅដ្ឋាននៃសពឡើយ។

ក្រសួងសុខាភិបាលធ្លាប់បានប្រកាសថា មន្ទីរពេទ្យរដ្ឋលែងយកកម្រៃពីពលរដ្ឋរាល់ការដឹកសពរបស់ជនរងគ្រោះក្នុងករណីផ្សេងៗ ដោយរដ្ឋនឹងបង់ថ្លៃជំនួសវិញដើម្បីសម្រួលបន្ទុករបស់ពលរដ្ឋ និងដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក