ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោបង្ហាញរូបថតដ៏កម្រមួយសន្លឹកពីអតីតកាលក្នុងវ័យ ៤៧ឆ្នាំនៅវិមានឯករាជ្យ

ភ្នំពេញ៖ តាមរយៈគណនីហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតដ៏កម្រមួយសន្លឹកដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង និងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា នៅពីក្រោយ។

សម្តេចតេជោ បានសរសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖ «ទើបឃើញរូបថតដ៍កម្រមួយសន្លឹកទៀតដែលតាមការស្រាវជ្រាវរបស់ឯកឧត្តម អ៉ិត សំហេង គឺថតនៅថ្ងៃ២០ វិច្ឆិកា ១៩៩៩ នៅមុខផ្ទះខ្ញុំនៅវិមានឯករាជ្យក្នុងឱកាសខួប១០ឆ្នាំនៃការផ្តល់សច្ចាបន័លើអនុសញ្ញាស្តីពីសិទ្ធិកុមារ។ ឆ្នាំ១៩៩៩ ខ្ញុំទើបមានអាយុ ៤៧ឆ្នាំដែលពេលនោះនៅលេងបាល់ទាត់និងបាល់ទះនៅឡើយ»

អមនឹងការបង្ហាញរូបភាពដ៏កម្រនេះ សម្តេចក៏បានឆ្លៀតអំពាវនាវឱ្យពលរដ្ឋរាប់ថយក្រោយ ១០០ថ្ងៃនៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក