ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គុយបា អនុញ្ញាតឱ្យមានសេវាអ៊ីនធ័រណេតក្នុងប្រទេសឡើងវិញ ក្រោយផ្តាច់ចោលអស់ ៣ថ្ងៃ

គុយបា៖ អាជ្ញាធររបស់ប្រទេសគុយបា បានអនុញ្ញាតឱ្យប្រទេសទាំងមូលអាចធ្វើការភ្ជាប់ទំនាក់ទំនងប្រព័ន្ធអ៊ីនធ័រណេតឡើងវិញនៅថ្ងៃទី១៤ ខែកក្កដានេះ ក្រោយពីប្រទេសទាំងមូលបានកាត់ផ្តាច់មិនឱ្យមានការប្រើប្រាស់ទិន្នន័យអ៊ីនធ័រណេត ក្រោយពីកើតមាននូវការតវ៉ាមួយផ្ទុះឡើងដោយបាតុករជាច្រើនក្នុងប្រទេស។

យ៉ាងណាក្តី ការបើកឱ្យប្រើប្រាស់អ៊ីនធ័រណេតក្នុងប្រទេសនេះនៅមិនទាន់មានភាពពេញលេញនៅឡើយទេ ពោលគឺប្រព័ន្ធទំនាក់ទំនងសង្គមទាំងឡាយរួមមាន Facebook, Whatsapp និង Twitter ជាដើម នូវមិនទាន់អាចភ្ជាប់ចូល (Log in) បានដោយប្រើប្រាស់ប្រព័ន្ធ 3G ឬ 4Gឡើយ។

គួរឱ្យដឹងថា នៅក្នុងការតវ៉ាដែលកើតមាននៅគុយបានេះ មានមនុស្សម្នាក់បានស្លាប់ និងជាង ១០០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍តវ៉ាខាងលើ ក្នុងនោះរួមមានអ្នកសារព័ត៌មានឯករាជ្យ និងអ្នកកាសែតប្រឆាំងនឹងរដ្ឋាភិបាលជាដើម បន្ទាប់ពីមានបាតុកម្មកើតមាន ក្រោយប្រទេសដែនកោះមួយនេះធ្លាក់ចូលជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានក្នុងរយៈពេលជាង ១ទស្សវត្សចុងក្រោយនេះ។

រដ្ឋាភិបាលគុយបាខ្លួនឯងផ្ទាល់ បានបន្តការស្តីបន្ទោសថាវិបត្តិសេដ្ឋកិច្ចដែលកើតមានក្នុងប្រទេសរបស់ខ្លួនជាយូរលង់មកហើយនោះ កើតមានពីការរួមចំណែកនៃការដាក់សម្ពាធផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាមិញ ការដាំក្បាលចុះខ្លាំងនៃសេដ្ឋកិច្ចគុយបានៅពេលនេះ ក៏គេមិនអាចប្រកែកបានឡើយពីវិធានការរឹតត្បិតខ្លាំង រួមទាំងផលប៉ះពាល់ដែលកើតមានឡើងដោយសារវិបត្តិសកលកូវីដ-១៩។

ដោយឡែក រដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno Rodriguez បាននិយាយថា សហរដ្ឋអាមេរិក បានជំរុញ និងញុះញង់ឱ្យមានភាពវឹកវរក្នុងប្រទេសគុយបា តាមរយៈអំពាវនាវឱ្យមានយុទ្ធនាការប្រើប្រាស់ Hashtag #SOSCuba៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក