ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកស្រី Jacinda Ardern លាលែងដោយស្នាមញញឹមក្នុងនាមជានាយករដ្ឋមន្រ្តីណូវែលហ្សេឡង់

ណូវែលហ្សេឡង់៖ លោកស្រី Jacinda Ardern នៅថ្ងៃអង្គារ ទី២៤ ខែមករាម្សិលមិញនេះ បានសម្តែងការលាលែងប្រកបមនោសញ្ចេតនានាថ្ងៃចុងក្រោយក្នុងតំណែងជានាយករដ្ឋមន្រ្តី។ ក្នុងថ្ងៃចុងក្រោយនាមជានាយករដ្ឋមន្រ្តី លោកស្រី Ardern បានសំដែងការរីករាយចំពោះអំពើល្អ និងទឹកចិត្តសប្បុរសរបស់ប្រជាជនណូវែលហ្សេឡង់ចំពោះលោកស្រីកន្លងមក ហើយលោកស្រីបានពោលថា លោកស្រីនឹងត្រៀមខ្លួនធ្វើជាបងស្រី និងម្តាយល្អវិញម្តង។

ប៉ុន្មានថ្ងៃក្រោយការប្រកាសភ្លាមៗរបស់លោកស្រី Jacinda Ardern ថានឹងលាលែងចេញពីតំណែងជាមេដឹកនាំប្រទេសណូវែលហ្សេឡង់ ស្រ្តីជានាយករដ្ឋមន្រ្តីវ័យ៤២ឆ្នាំខាងលើនេះបានបង្ហាញខ្លួនក្នុងការជួបជុំជាមួយអ្នកនយោបាយនានា និងពលរដ្ឋចាស់ទុំជនជាតិ Maori នៅក្នុងទីក្រុងតូចមួយស្ថិតនៅភាគខាងជើងនៃរដ្ឋធានី Wellington ដែលក្នុងឱកាសនោះលោកស្រីត្រូវបានហ៊ុំព័ទ្ធដោយអ្នកគាំទ្រដើម្បីថតរូប។

លោកស្រី Jacinda Ardern នឹងលាលែងចេញពីតំណែងជាផ្លូវការនៅថ្ងៃពុធនេះ ខណៈអ្នកបន្តតំណែងជានាយករដ្ឋមន្រ្តីជាសមាជិកមកពីគណបក្សការងារ លោក Chris Hipkins។ លោកស្រី Ardern ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងក្រសែភ្នែកពិភពលោក ក្រោយពេលដែលលោកស្រីបាននាំយកកូនតូចរបបស់លោកស្រីទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិដើម្បីចូលរួមកិច្ចប្រជុំ និងការទទូរហ៊ីចាប់ (Hijab) ក្រោយមានហេតុការណ៍សម្លាប់រង្គាលទៅលើគោលដៅជាជនមូស្លីមក្នុងប្រទេស។ លោកស្រីបានក្លាយជាគោលដៅនៃការស្អប់ និងវាយប្រហារមាក់ងាយពីសំណាក់អ្នកនយោបាយស្តាំនិយមកន្លងមកក៏ដោយ ប៉ុន្តែលោកស្រីបាននិយាយថាការលាលែងពីតំណែងនេះពោរពេញដោយក្តីស្រលាញ់ក្នុងចិត្ត។ 

មុននឹងចាកចេញពីវេទិកាជួបជុំ លោកស្រីបានប្រឈមជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយជាលើកចុងក្រោយក្នុងនាមជានាយករដ្ឋមន្រ្តីដោយស្នាមញញឹម ប៉ុន្តែលោកស្រីបានបដិសេធឆ្លើយសំណួរពាក់ព័ន្ធនឹងបញ្ហានយោបាយ ដោយលោកស្រីអះអាងថានោះគឺជាបញ្ហានៃការទទួលខុសត្រូវរបស់អ្នកទទួលតំណែងនាយករដ្ឋមន្រ្តីបន្ត។ យ៉ាងណាមិញ លោកស្រីក៏បានបង្ហើបពីលទ្ធភាពនៃការត្រឡប់មកវិញក្នុងនាមជាសមាជិកសភា ដោយពេលនេះលោកស្រីផ្តោតលើការទទួលខុសត្រូវជាម្តាយសំខាន់បំផុត ខណៈកូនស្រីមានវ័យ ៤ឆ្នាំ ត្រៀមនឹងចូលរៀននៅខែមិថុនាខាងមុខនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក