ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បារាំង-កម្ពុជានឹងពង្រឹងទំនាក់ទំនងរវាងគ្នាលើវិស័យសំខាន់ៗមួយចំនួន

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស លោក អូលីវេ្យ បិច (Olivier Becht) បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ជំនួយការសម្តេចតេជោ គឺលោក អ៊ាង សុផល្លែត បានបញ្ជាក់ថា លោក អូលីវេ្យ បិច បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ដែលបានកសាងស្តូបរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំង នៅក្នុងសង្គ្រាមលោកលើកទី១។

លោក អ៊ាង សុផល្លែត បានដកស្រង់សម្តីលោក អូលីវេ្យ បិច ដូច្នេះថា៖ «នេះជានិមិត្តរូបនៃសមិត្តភាព និងសាមគ្គីភាពកម្ពុជារវាងបារាំង»។

បើតាមជំនួយការសម្តេច លោក អូលីវេ្យ បិច បានជម្រាបដល់សម្តេចតេជោថា មិត្តភាពរវាងប្រទេសទាំងពីរចាប់ផ្តើមឡើងតាមរយៈវប្បធម៌ ហើយពង្រីកបន្ថែមទៀតដល់វិស័យផ្សេងៗទៀត ដូចជាវិស័យអប់រំ វិស័យវិនិយោគ វិស័យបរិស្ថាន វិស័យហេដ្ឋារចនាសម្ព័ន្ធរថភ្លើងល្បឿនលឿន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម។

លោករដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បានគូសបញ្ជាក់មកសម្តេចតេជោថា បារាំងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងគាំទ្រលើវិស័យខាងលើនេះ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រូបសំណាកបង្ហាញពីសាមគ្គីភាព និងសមិទ្ធភាពនៃទំនាក់ទំនងរវាងយុទ្ធជនបារាំង និងកម្ពុជាដែលបានកសាងឡើងនៅក្នុងឆ្នាំ១៩២៥ ត្រូវបានខ្មែរក្រហមបំផ្លាញចោលនៅក្នុងសម័យប៉ុលពត។

សម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារំាងដែលតែងតែជួយដល់កម្ពុជាកន្លងមក។

សូមបញ្ជាក់ថា លោក អូលីវេ្យ បិច កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែមករា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។

ក្នុងដំណើរទស្សនិច្ចនេះ រដ្ឋមន្ត្រីប្រតិភូ នឹងមានជំនួបផ្សេងៗជាមួយសហគមន៍បារាំងនៅកម្ពុជា ពិសេសតំណាងសហគមន៍ធុរកិច្ចបារាំងដ៏រស់រវើក។

លោកក៏នឹងចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នូវស្តូបរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំង នៅក្នុងសង្គ្រាមលោកលើកទី១ ដែលនឹងប្រព្រឹត្តទៅក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រៅពីនេះក៏នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប។

មុនបញ្ចប់ទស្សនកិច្ចលោកក៏នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក