ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Juventus បញ្ជាក់ថា គ្មានសញ្ញាណាមួយឡើយអំពីអនាគតរបស់ Cristiano Ronaldo

អ៊ីតាលី៖ នាយកក្លិប Juventus លោក Pavel Nedved បានបញ្ជាក់នៅថ្ងៃទី១៤ ខែកក្កដាម្សិលមិញនេះថា ពុំមានសញ្ញាណាមួយបញ្ជាក់ថា កីឡាករព័រទុយហ្គាល់ Cristiano Ronaldo នឹងចាកចេញពីក្លិបយក្សអ៊ីតាលីមួយនេះឡើយ ដោយលោកបានអះអាងបន្ថែមទៀតថា Ronaldo នឹងវិលត្រឡប់មកកាន់ទីក្រុង Turin វិញនៅចុងខែកក្កដានេះ។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះ នៅសល់កិច្ចសន្យារយៈពេល ១រដូវកាលទៀតនៅអ៊ីតាលី ប៉ុន្តែរឿងរ៉ាវចចាមអារ៉ាមពីការចាកចេញនេះ បានលេចឮក្រោយពីក្លិប Juventus ខកខានឈ្នះជើងឯក Serie A ជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ដោយ Inter Milan ដែលដឹកនាំដោយលោក Antonio Conte ជាជើងឯកជំនួស បូករួមទាំងការធ្លាក់ចេញពីពាន UEFA Champions League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ និងស្ទើរតែខកខានឱកាសលេងពាន Champions League រដូវកាលក្រោយ បន្ទាប់ពីបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ នៅ Serie A យ៉ាងតានតឹងក្នុងការប្រកួតសប្តាហ៍ចុងក្រោយ។

Juventus នឹងត្រូវបើករដូវកាលថ្មីរបស់ខ្លួន ជួបជាមួយ Udinese ក្រោមការត្រឡប់មកដឹកនាំក្លិបសាជាថ្មីពីសំណាក់លោក Massimilano Allegri ក្រោយពីលោកត្រូវបានបណ្តេញចេញកាលពី ២ឆ្នាំមុន។ គួររំឮកថា មុនត្រូវបានបណ្តេញចេញពីតំណែង លោក Allegri ធ្លាប់បានដឹកនាំ និងជួយឱ្យ Juventus ក្លាយជាស្តេចត្រាញ់នៅអ៊ីតាលី ពោលគឺឈ្នះជើងឯកលីគកំពូល ៥រដូវកាលជាប់ៗគ្នា។

ពាក់ព័ន្ធនឹងការនាំចូលកីឡាករថ្មីវិញ លោក Neved ដែលជានាយកក្លិបបាននិយាយត្រង់ៗថា ក្លិបកំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើ Manuel Locatelli របស់ Sassuolo ដែលទើបជួយឱ្យអ៊ីតាលីឈ្នះពាន EURO 2020 កន្លងទៅថ្មីៗនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក