ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីគាំទ្រការបំផុសស្មារតី «វប្បធម៌ជួយគ្នា» បន្ទាប់ពីអ្នកតាំងខ្លួនជាអ្នកកាសែតម្នាក់ឈ្លោះគ្នាជាមួយពលរដ្ឋរឿងលើកម៉ូតូដែលជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រសំនេររបស់លោក ស សុខា លើកឡើងពី «វប្បធម៌ជួយគ្នា» ក្រោយផ្ទុះការជជែកវែកញែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម ពីការតឹងសរសៃកដាក់គ្នារវាងអ្នកសារព័ត៌មានអនឡាញម្នាក់ជាមួយនឹងបុរសម្នាក់ដែលបានទៅជួយលើកម៉ូតូ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើស្ពានជ្រោយចង្វា។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា លោក ស សុខា បានបង្ហោះសំណេរលើបណ្តាញសង្គមលោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដោយថាប្រធានបទលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា នៅតែបន្តជជែកគ្នាទាំងស្រប និងប្រឆាំង ហើយលោកកត់សម្គាល់ឃើញមតិប្រឆាំងនឹងជំហររបស់អ្នក Live ផ្ទាល់ច្រើនជាងការគាំទ្រ។

លោកក៏បានឱ្យដឹងទៀតថា ក្នុងនាមអ្នកសារព័ត៌មានអាជីពស្របច្បាប់ គប្បីប្រកាន់យកតួនាទី ក្រមសីលធម៌វិជ្ជាជីវៈ ដោយផ្ដល់ព័ត៌មានពិតទាន់ហេតុការណ៍ និងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដោយពុំអាចដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកដាក់ជាមួយនរណាម្នាក់នោះឡើយ។

រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បានបញ្ចាក់ថាគួរលើកកម្ពស់ ឬបំផុសវប្បធម៌ជួយគ្នា ក្នុងករណីការជួយណាមួយដោយស្មោះ តែខុសពីជំនាញរបស់សមត្ថកិច្ច ហើយបានសូមទោស គួរកុំដេញដោលបន្ត។

លោកថា៖ «តាមខ្ញុំមើលវីដេអូ ខ្ញុំឃើញគាត់លើកដៃសុំទោស៤-១០ដង និងដោយចិត្តស្មោះ។ អ៊ីចឹង រឿងហួសហើយ ឱ្យវាហួសទៅ តើឱ្យបកក្រោយយ៉ាងម៉ិចនឹងកើត។ មែនទែនទៅ ខ្ញុំមិនកាត់សេចក្ដីអីទេ តែតាមវីដេអូ ភាគីខាងអ្នក Live ទៅវិញទេ ដែលសង្ខើញនិងតឹងសរសៃក ចំណែកខាងបងប្រុសលើកម៉ូតូគាត់ព្យាយាមពន្យល់អំពីចេតនាសុចរិតរបស់គាត់ដោយសម្ដីសម្ដៅនិងកាយសមទំនង»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញមតិគាំទ្រលើសំនេររបស់លោក ស សុខា ផងដែរ ដោយសម្តេចបានសរសេរថា៖ «គាំទ្រការបកស្រាយនិងពន្យល់របស់ក្មួយ ស សុខា។ ត្រូវជួយគ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះអ្នកបានជួយដែលនេះជាវប្បធម៌ដ៏ល្អនៃជាតិសាសន៍យើង»។

គួរឱ្យដឹងដែរថា ក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោក៏បានលើកឡើងដែរថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ។

លោកថា៖ «អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត [….] ជួនកាលអាងតែខ្លួនមានហ្វេសប៊ុក ទូរស័ព្ទតែមួយគ្រឿងផ្សាយទៅជេរគេ ជេរឯង ប្រមាថគេឯងទៅ ហើយតាំងខ្លួនជាចៅក្រមកាត់សេចក្តីបណ្តោយទៅ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក