ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យផ្អាកធ្វើដំណើរតាមផ្លូវទឹក ព្រោះអាចមានខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់

ព្រះសីហនុ៖ តាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយម ចាប់ពីថ្ងៃទី២៥ ដល់ចុងខែមករានេះ តំបន់មាត់សមុទ្រនឹងមានខ្យល់បក់បោក និងមានរលកសមុទ្រខ្ពស់។ ផ្អែកតាមការព្យាករនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវដល់ពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកធ្វើដំណើរតាមផ្លូវទឹកដើម្បីជៀសវាងជួបគ្រោះថ្នាក់យថាហេតុណាមួយដោយសារបញ្ហាអាកាសធាតុ។

លោក គួច ចំរើន បានណែនាំឱ្យអ្នកមានបំណងចង់ធ្វើដំណើរកម្សាន្តតាមផ្លូវទឹកទៅកាន់កោះ និងប្រជានេសាទដែលកំពុងស្ថិតនៅលើលំហសមុទ្រស្រាប់ គួរតែផ្អាកធ្វើដំណើរសិន ពីព្រោះអាកាសធាតុនឹងចាប់ផ្តើមអាក្រក់ខ្លាំងចាប់ពីយប់ថ្ងៃទី២៤ ខែមករា រហូតដល់រសៀលថ្ងៃនេះ ដើម្បីជៀសវាងការជាប់គាំងនៅលើលំហសមុទ្រ។

លោកអភិបាលខេត្តបានណែនាំឱ្យប្រធានអង្គភាព និងមន្ដ្រីពាក់ព័ន្ធនានា រកគ្រប់មធ្យោបាយដើម្បីផ្ដល់ដំណឹងដល់ប្រជានេសាទ ខណៈពួកគាត់កំពុងស្ថិតនៅលំហសមុទ្រ តាមកោះឆ្នេរ ដើម្បីនេសាទ។ លោកបន្តប្រាប់ដល់អ្នកពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់ចាត់ចែងការងារនេះឱ្យបានហ្មត់ចង់ដើម្បីការពារភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ប្រជានេសាទ និងអ្នកទេសចរ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថាចាប់ពីអំឡុងសប្តាហ៍ទី៤នៃខែមករានេះ ពោលគឺថ្ងៃទី២៤ ខែមករាឆ្នាំ២០២៣ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនេះនៅតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក