ភ្នំពេញ៖ នៅថ្ងៃទី២៥ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន ៣នាក់, ក្នុងនោះមានករណីនាំចូលថ្មី ចំនួន ១នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ មករា ២០២៣។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៧៩នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦១៤នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៣ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៥២ករណី(ជាប្រភេទអូមីក្រុង) ៕