ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខេត្តព្រះសីហនុទទួលបានទេសចរជាង ២០ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ៣ថ្ងៃ

ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ថ្លែងឱ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២០ម៉ឺននាក់ ខណៈភ្ញៀវក្នុងស្រុកភាគច្រើនមកលេងហើយ វិលត្រឡប់ទៅផ្ទះវិញតាមផ្លូវល្បឿនលឿន។

លោក តាំង សុចិត្រគ្រឹស្នា បានថ្លែងថា៖ «នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល ៣ថ្ងៃ ថ្ងៃទី២២-២៤ ខែមករា នៅខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុបជាង ២០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ៣ពាន់នាក់ដែល ហើយនៅមានបន្តក្នុងថ្ងៃទី៤ នេះទៀត»។

លោកបានកត់សម្គាល់ថា ថ្ងៃដែលមានភ្ញៀវទេសចរច្រើន គឺនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ហើយភាគច្រើនគឺទៅលេងកម្សាន្តនៅតាមឆ្នេរ ប៉ុន្តែ៧០ ទៅ៨០ភាគរយ គឺត្រឡប់ទៅផ្ទះវិញ ព្រោះបច្ចុប្បន្នមានផ្លូវល្បឿនលឿនងាយស្រួលក្នុងការធ្វើដំណើរ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបន្តថា ទោះបីសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងក្រុងព្រះសីហនុមិនសូវត្រូវប៉ាន់ក៏ពិតមែន ប៉ុន្តែសេវាកម្មម្ហូបអាហារគឺលក់ដាច់យ៉ាងច្រើន ទាំងភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរតាមឆ្នេរតូចតាចក៏លក់ដាច់ច្រើនណាស់ដែរ។

លោកបន្តថា អ្វីដែលជាបញ្ហាចោទ គឺបញ្ហាសំរាមដែលមានការកើនឡើងនៅតាមឆ្នេរ ខណៈភ្ញៀវមួយចំនួនមិនទាន់ចូលរួមឱ្យបានល្អ។ លោកប្រធានមន្ទីរថ្លែងថា៖ «សំរាមវាមានច្រើននៅតាមឆ្នេរ ភ្ញៀវទេសចរខ្លះគាត់មានម្ហូប បាយ កន្ទេល តង់របស់គាត់មកស្រេច អ៉ីចឹងគាត់ក្រាលញ៉ាំ អ្នកខ្លះញ៉ាំហើយអត់ប្រមូលទុកដាក់ទេ ដល់អ៉ីចឹងវាកើតបញ្ហាសំរាមច្រើន»។

លោកបន្ថែមថា ចំពោះបញ្ហាសំរាម និងបរិស្ថាននេះ ក្រុមការងារមន្ទីរក៏មមាញឹកក្នុងការប្រមូលរៀងរាល់ថ្ងៃផងដែរ។

បើតាមលោក តាំង សុចិត្រគ្រឹស្នា ក្នុងរយៈពេល ៣ថ្ងៃ នៃឱកាសនេះដែរ ក៏មានជើងហោះហើរចុះចតនៅអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ ក្នុង១ថ្ងៃ ១ជើងផងដែរ ពោល ៣ថ្ងៃគឺមាន ៣ជើង ក្នុងនោះក៏បាននាំអ្នកដំណើរសរុបជាង ១០០នាក់មកផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក