បន្ទាយមានជ័យ៖ អគារកាស៊ីណូដែលបានឆាបឆេះនៅក្រុងប៉ោយប៉ែត បានឆេះបង្កឱ្យមានការភ្ញាក់ផ្អេីលជាថ្មី នៅពេលក្រុមជាងកាត់ដែករុះរើខ្មោចអគារកាស៊ីណូ ខណៈពេលជាងកំពុងផ្សារកាត់ដែកធ្លាក់កំទេចផ្កាភ្លេីងបង្កជាអគ្គីភ័យ នៅវេលាម៉ោង១០និង០០នាទីព្រឹក កាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតក្រុងប៉ោយប៉ែត។
ក្រុមជាងបានប្រាប់ថា ៖ នៅពេលអគ្គីភ័យឆាបឆេះបន្ទប់អគារជាន់ទី៣របស់ក្រុមហ៊ុនកាស៊ីណូ ហ្ក្រែនអឹដាយមិនស៊ីធី គឺក្រុមជាងដែលរុះរើអគារកាស៊ីណូដែលភ្លើងឆេះនៅពេលជាងបានផ្សារកាត់ដែកដើម្បីរុះរើអគារផ្នែកខាងជើងផ្លូវ កំទេចដែកដែលកាត់ដោយម៉ាស៊ីនផ្សារបណ្តាលឆាបឆេះឡើងហើយ ភ្លាមៗក្រុមជាងបានយកបំពង់ពន្លត់អគ្គីភ័យនាំគ្នាបាញ់ពន្លត់បានរយៈពេលប្រមាណជិតកន្លៈម៉ោងទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង។
គួរំលឹកថា៖ កាលពីយប់ថ្ងៃទី២៨ ដល់២៩ ខែធ្នូ ឆ្នាំ២០២២ មានរណីអគ្គីភ័យបានឆាបឆេះអគារកាស៊ីចំនួន៣អគារដែលរងការខូចខាតអស់ទាំងស្រុង ២អគាររបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី ១អគារ និងក្រុមហ៊ុនប៉ោយប៉ែតរីស៊ត ១អគារ ត្រូវបានសង្គ្រោះអ្នកដែលជាប់គាំងក្នុងអគារចំនួន ៥៧នាក់និងរកអ្នកស្លាប់ដោយអគ្កិភ័យឆេះមានចំនួន ២៧សាកសពដែលភាគច្រើនជាជនជាតិថៃ និងរកឃើញទូដែកដាក់លុយប្រមាណជាង ៥០ទូដែក។
ក្រុមការងារបានធ្វេីការរុះរើអគារកាស៊ីណូដែលត្រូវបានភ្លើងឆេះអស់ចំនួន២អគារខាងត្បូង និងខាងជើងផ្លូវដែលធ្វើការរុះរើវ៉ៃកំទិវចចោលរយៈពេលជិត ១ខែមកនេះ បានរួចរាល់ប្រមាណ ៣០ភាគរយហើយ ដែលរុះរើចាប់ពីមាត់ផ្លូវសងខាងដោយមានកម្លាំងចម្រុះការពារជុំវិញអគារកាស៊ីណូដែលហើយរកឃើញទូដែកដាក់លុយជាបន្តបន្ទាប់៕