ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

មន្ទីរអប់រំខេត្តបាត់ដំបងថា ការដាក់វិន័យដោយកោរសក់សិស្សប្រុសនៅសាលាសំពៅលូនគឺមានការឯកភាពពីសាមីខ្លួន និងអាណាព្យាបាល

បាត់ដំបង៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានអះអាងនៅក្នុងផេកហ្វេសប៊ុកនៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ថា ករណីកោរសក់សិស្សប្រុសនៅក្នុងវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូនកាលពីថ្ងៃទី២៣ ខែមករា គឺជាវិន័យដែលខាងសាលាបានអនុវត្តតាំងពីឆ្នាំ២០១៧មកម្ល៉េះ ហើយមានការឯកភាពពីសាមីខ្លួន និងអាណាព្យាបាលសិស្ស។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងបានបញ្ជាក់ថា ជារៀងរាល់ដើមឆ្នាំសិក្សាសាលាតែងអញ្ជើញមាតាបិតា ឬអាណាព្យាបាលសិស្សដើម្បីមកពិភាក្សា និងកំណត់បទបញ្ជាផ្ទៃក្នុង ហើយក្នុងនោះមានអាណាព្យាបាលជាច្រើនបានគាំទ្រលើការពង្រឹងវិន័យ ដូចជាការកាត់សក់ខ្លី សម្រាប់សិស្សប្រុស ហើយសម្រាប់សិស្សស្រី គឺកាត់សក់ខ្លី ចង ឬក្រងឱ្យត្រឹមត្រូវ។

ជាក់ស្តែងកាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៣ លោកគ្រូទទួលបន្ទុកខាងវិន័យ និងក្រុមប្រឹក្សា យុវជនបានចុះពង្រឹងវិន័យ និងព្រួតពិនិត្យលើការស្លៀកពាក់របស់សិស្សានុសិស្ស ការតុបតែង ខ្លួន ក្រចក ក្រចកជើងនិងសក់ក្បាល។ ក្នុងអំឡុងចុះត្រួតពិនិត្យនោះ លោកគ្រូបានរកឃើញថាសិស្សមួយចំនួនមានសក់មិនទាន់សមរម្យនៅឡើយទើបលោកគ្រូទទួលបន្ទុកខាងវិន័យកាត់សក់តែម្ដង។

តែយ៉ាងណាមិញ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន បានចេញមកបំភឺ្លបន្ទាប់ពីមានមតិរិះគន់មួយចំនួន ថាការពង្រឹងវិន័យ សីលធម៌ សុជីវធម៌ គុណធម៌ និងចំណេះដឹង ក្នុងគោលបំណងចង់ឱ្យសិស្សក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជាសរសរទ្រូងរបស់ប្រទេសជាតិ។

វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន បានលើកឡើងថា៖« កូនៗត្រូវរៀនទម្លាប់គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ព្រោះថាថ្ងៃខាងមុខកូនៗត្រូវរស់នៅក្នុងសង្គមដែលតម្រូវឱ្យកូនៗត្រូវគោរពច្បាប់ ។កូនៗខុសវិន័យ នៅមានលោកគ្រូអ្នកគ្រូនៅតាមស្តីប្រដៅ អប់រំកូនៗ ប៉ុន្តែបើកូនៗខុសច្បាប់ហើយកូនៗនឹងត្រូវជាប់ទោសហើយ»។

ជុំវិញករណីនេះ មានមហាជនមួយចំនួនបានបញ្ចេញមតិថា គំាទ្រចំពោះការអនុវត្តវិន័យសាលាលើសិស្សដែលមិនគោរពបទបញ្ជាផ្ទៃក្នុងសាលា ប៉ុន្តែមិនត្រូវដាក់វិន័យដែលមិនអាចទទួលយកបាន ពោលគួរតែអប់រំពួកគេវិញល្អជាងការកោរសក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក