ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកព័ត៌មានអនឡាញម្នាក់រងការរិះគន់ក្រោយស្រែកគំហុកដាក់បុរសម្នាក់ដែលព្យាយាមជួយលើកម៉ូតូអ្នកជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ផ្ទុះការរិះគន់យ៉ាងខ្លាំង ទៅលើអ្នកសារព័ត៌មានអនឡាញមួយរូប ក្រោយបញ្ចេញកាយវិការ និងពាក្យសម្ដីយ៉ាងគំហុក ទៅលើបុរសម្នាក់ដែលព្យាយាមជួយលើកម៉ូតូអ្នកជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្មីៗនេះ។

មហាជនមានមតិរិះគន់យ៉ាងច្រើន ចំពោះទង្វើរបស់អ្នកសារព័ត៌មានអនឡាញរូបនេះ ក្នុងនោះដែរទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានបញ្ចេញមតិប្រតិកម្មលើអ្នកសារព័ត៌មានរូបនេះផងដែរ ដោយថា មនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខ ចុះជួយ ដែលនេះជាកាយវិការគួរឲ្យកោតសរសើរ តែបែរជាទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ។

លោកក៏បានឱ្យដឹងទៀតថា ករណីលើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់នោះទេ គ្រាន់តែបាត់ដានដែលជាហេតុនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ហើយបុរសនោះក៏បានលើកដៃសុំទោសហើយ ដោយសារតែមិនដឹង។ លោក ជុំ កុសល បានផ្តល់យោបល់ថា អ្នកសារព័ត៌មានគួរតែនិយាយពន្យល់ប្រាប់ ដោយសំដីទន់ភ្លន់ ពោលមិនគួរស្រែកគំហកឡើយ។

លោកថា៖ «កាយវិការ និងពាក្យសំដីរបស់អ្នកសារព័ត៌មានបែបនេះគឺជាការបំបាក់ទឹកចិត្តដល់អ្នកក្រោយៗទៀត ដែលជួបរឿងបែបនេះខ្លាច មិនហ៊ានជួយទេ។ សូមគិតឡើងវិញ កុំប្រើតួនាទីជ្រុលចេញឆ្ងាយពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឲ្យបាត់តម្លៃ»

យ៉ាងណាមិញ អ្នកសារព័ត៌មានអនឡាញរូបនោះបានសូមទោសចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តខណៈមហាជននៅតែប្រតិកម្ម និងមិនពេញចិត្តចំពោះអ្នកសារព័ត៌មានប្រព្រឹត្តលើសពីវិជ្ជាជីវៈអ្នកសារព័ត៌មាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក