ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តារាសម្តែងប្រុសកូរ៉េខាងត្បូង Na Chul ទទួលមរណភាពក្នុងវ័យត្រឹម ៣៦ឆ្នាំ

កូរ៉េខាងត្បូង៖ តារាសម្តែងកូរ៉េខាងត្បូង លោក Na Chul ដែលលេចមុខក្នុងរឿងកូរ៉េល្បីៗដូចជា Vincenzo, Jirisan និង Little Women បានទទួលមរណភាពហើយក្នុងវ័យ ៣៦ឆ្នាំ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា លោកបានស្លាប់តាំងពីថ្ងៃទី២១ ខែមករាមកម្ល៉េះ អំឡុងការសម្រាកព្យាបាលជម្ងឺមួយដែលមិនត្រូវបានដឹងច្បាស់លាស់។ ពិធីបុណ្យសពរបស់លោកត្រូវបានធ្វើឡើងនៅថ្ងៃចន្ទម្សិលមិញនេះ។ 

តារាសម្តែង Na Chul ដែលទើបតែរៀបចំពិធីអបអរខួបកំណើតកាលពីខែមុននេះ គឺជាតារាសម្តែងដែលប្រឡូកចូលវិស័យសិល្បៈកូរ៉េខាងត្បូងតាំងពីឆ្នាំ២០១០។ ក្រៅពីរឿងធំៗខាងលើ  លោកក៏ធ្លាប់មានវត្តមានសម្តែងក្នុងភាពយន្តភាគលើកញ្ចក់ទូរទស្សន៍ដូចជា DP, Hospital Playlist 2 និងថ្មីៗនេះគឺរឿង Once Upon A Small Town និង Weak Hero Class 1។

តារាសម្តែងនានាដែលធ្លាប់រួមការងារជាមួយលោកដូចជា កញ្ញា Kim Go-Eun និងអ្នកនាង Uhm Ji-won ជាដើម បានបង្ហោះសារចូលរួមរំលែកទុក្ខក្រុមគ្រួសារសពតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ។ 

គួរបញ្ជាក់ថា ស្នាដៃចុងក្រោយរបស់់លោកគឺភាពយន្តដែលត្រៀមចេញឆាប់ៗនេះ ដែលមានចំណងជើងថា Concrete Utopia ដែលរួមសម្តែងជាតារាល្បីនានាផ្សេងទៀតរួមមាន លោក Lee Byung-hun, លោក Park Seo-joon និងតារាសម្តែងស្រី Park Bo-young ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក