ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្រ្តីជប៉ុន បង្ហាញក្តីកង្វល់ខ្លាំងចំពោះការធ្លាក់ចុះចំនួនប្រជាជន

ជប៉ុន៖ លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងនៅថ្ងៃចន្ទ ទី២៣ ខែមករានេះ ដោយបានសន្យាថានឹងចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយការធ្លាក់ចុះអត្រាកំណើតក្នុងប្រទេសជប៉ុន ដោយលោកបាននិយាយថា នេះគឺជាបញ្ហាដែលត្រូវដោះស្រាយ "ពេលនេះ ឬរង់ចាំឱ្យយឺតពេល" ចំពោះប្រទេសដែលមានអត្រាប្រជាជនវ័យចំំណាស់ច្រើនក្នុងសង្គមមួយនេះ។ 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលជប៉ុនបានព្យាយាមលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនឱ្យបង្កើតកូនកាន់តែច្រើន ជាមួយនឹងការសន្យាផ្តល់ប្រាក់រង្វាន់ និងអត្ថប្រយោជន៍កាន់តែប្រសើរបន្ថែមទៀត ប៉ុន្តែបញ្ហាសំខាន់នៃការចំណាយក្នុងការរស់នៅមានកម្រិតខ្ពស់ពេកក្នុងប្រទេស នៅតែជាឧបសគ្គសម្រាប់ប្តីប្រពន្ធក្នុងការសម្រេចចិត្តយកកូន។ នេះបើផ្អែកតាមរបាយការណ៍ស្ទង់មតិយោបល់ក្នុងប្រទេស។ 

អត្រាកំណើតក្នុងប្រទេសបានធ្លាក់ចុះក្នុងកម្រិតទាបបំផុតកាលពីឆ្នាំមុន ដោយបានធ្លាក់ដល់ក្រោម ៨០០,០០០នាក់ជាលើកដំបូង ដែលលឿនជាងការរំពឹងទុករបស់រដ្ឋាភិបាលដែលព្យាករណ៍ថាការធ្លាក់ចុះនេះអាចនឹងកើតមានឡើងនៅពេល ៨ឆ្នាំខាងមុខ។ គេបន្តព្យាករណ៍ថា ប្រទេសជប៉ុននឹងបន្តមានការធ្លាក់ចុះចំនួនប្រជាជនបន្ថែមទៀត ខណៈដែលបច្ចុប្បន្នអាយុជាមធ្យមរបស់ពលរដ្ឋជប៉ុនគឺ ៤៩ឆ្នាំ ដែលជាកម្រិតចាស់បំផុតទីពីរក្រោយប្រទេសម៉ូណាកូ។ 

លោកនាយករដ្ឋមន្រ្តី Kishida បាននិយាយថា លោកនឹងដាក់ផែនការបង្កើនថវិកាទ្វេដងសម្រាប់គោលនយោបាយទាក់ទងនឹងកុមារនាខែមិថុនាខាងមុខនេះ ខណៈទីភ្នាក់ងាររដ្ឋាភិបាលថ្មីសម្រាប់កុមារ និងគ្រួសារដើម្បីត្រួតពិនិត្យបញ្ហានេះ នឹងត្រូវបង្កើតឡើងនៅក្នុងខែមេសា។

យោងតាមការស្រាវជ្រាវរបស់ក្រុមការងារ YuWa ទាក់ទងនឹងអត្រាកំណើនប្រជាជន ប្រទេសជប៉ុន គឺជាប្រទេសលំដាប់ទីបីដែលតម្រូវការចំណាយច្រើនជាងគេបំផុតក្នុងពិភពលោកក្នុងការចិញ្ចឹមកូន ស្ថិតនៅពីក្រោយប្រទេសចិន និងកូរ៉េខាងត្បូង ខណៈបណ្តាប្រទេសនានាក៏បានមើលឃើញថាចំនួនប្រជាជនធ្លាក់ចុះនៅក្នុងសញ្ញាគួរឱ្យព្រួយបារម្ភសម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រទេសចិនបានប្រកាសពីការធ្លាក់ចុះនូវចំនួនប្រជាជនក្នុងប្រទេសរបស់ខ្លួននៅឆ្នាំ២០២២ ដែលមិនធ្លាប់មានរយៈពេល ៦០ឆ្នាំមកហើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក