ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អតីតហាង McDonald បើកដំណើរការឡើងវិញនៅកាហ្សាក់ស្ថានដោយប្តូរឈ្មោះថ្មី

កាហ្សាក់ស្ថាន៖ ភោជនីយដ្ឋានមួយចំនួនដែលធ្លាប់បើកដំណើរការក្រោមឈ្មោះប្រេនដ៏ល្បីគឺ  McDonald បានបើកដំណើរការឡើងវិញនៅក្នុងប្រទេសកាហ្សាក់ស្ថាននាដើមសប្តាហ៍នេះ ប៉ុន្តែមិនមែនក្រោមឈ្មោះ McDonald ឡើយ ក្រោយពីក្រុមហ៊ុនដែលជាប្រេនដ៏ធំរបស់សហរដ្ឋអាមេរិកដ៏ខ្លួនចេញពីទីផ្សារប្រទេសកាហ្សាក់ស្ថានកាលពីប៉ុន្មានសប្តាហ៍មុន។ 

ក្រុមហ៊ុន KZ ដែលជាក្រុមហ៊ុនមានអាជ្ញាបណ្ណនាំចូល និងបើកដំណើរការភោជនីយដ្ឋានម៉ាបរទេស​ក្នុងប្រទេសកាហ្សាក់ស្ថាន តាមរយៈសេចក្តីជូនដំណឹងមួយបានឱ្យដឹងថា ក្រុមហ៊ុននឹងនៅតែរក្សាអត្តសញ្ញាណនៃ"គុណភាព និងស្តង់ដារសេវាកម្មកម្រិតខ្ពស់" ដដែល រួមទាំងការត្រៀមបង្ហាញម៉ាកយីហោថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។

ក្រុមហ៊ុន McDonald និងក្រុមហ៊ុនក្នុងស្រុក KZ Food Solution បានព្រមព្រៀងបញ្ចប់កុងត្រារបស់ខ្លួនកាលពីដើមខែមករានេះ ដោយលើកឡើងពីបញ្ហានៃការផ្គត់ផ្គង់។ កន្លងមកធ្លាប់មានប្រភពបានប្រាប់សារព័ត៌មានថា ភោជនីយដ្ឋាន McDonald ក្នុងប្រទេសកាហ្សាក់ស្ថាន បានបញ្ឈប់ការបញ្ជាទិញទំនិញដែលផ្គត់ផ្គង់ពីប្រទេសរុស្សី ដែលធ្វើឱ្យមានការលំបាកទាក់ទងនឹងការរកអ្នកផ្គត់ផ្គង់ជំនួស។ 

ក្រុមហ៊ុន Food Solutions KZ បានបដិសេធក្នុងការឆ្លើយតបនូវរាល់សំណួរនានាដែលមិនមិនបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ជាពិសេសវត្ថុធាតុចាំបាច់មួយចំនួនដូចជា សាច់គោ និងសាច់មាន់ដែលកំពុងផ្គត់ផ្គង់ក្នុងការដំណើរការភោជនីយដ្ឋានរបស់ខ្លួនឡើងវិញនេះជាដើម។ យ៉ាងណាមិញ នៅក្នុងបញ្ជីមុខម្ហូប (Menu) ថ្មីរបស់ហាង គេឃើញមានលក់ប្រភេទអាហារ Fast Food មួយចំនួនដូចជាបឺហ្គឺសាច់គោ សាច់មាន់ សាច់ត្រី រួមទាំង​ប្រហិតសាច់មាន់ ព្រមទាំងការ៉េមជាដើម។ 

កន្លងមក ក្រុមហ៊ុន McDonald ក្នុងប្រទេសរុស្សី បានបញ្ឈប់ដំណើរការអាជីវកម្មរបស់ខ្លួនភ្លាមៗក្រោយពីរុស្សីបានដាក់ទ័ពឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ព្រមទាំងបានលក់ដំណើរការអាជីវកម្មរបស់ខ្លួនឱ្យទៅធុរជនរុស្សី លោក Alexander Govor ដែលក្រោយមកបានបើកដំណើរការអាជីវកម្មលើក្រុមហ៊ុន McDonald ដោយប្តូរឈ្មោះថ្មីជាភាសារុស្សីថា Vkusno & tochka ដែលមានន័យជាភាសាអង់គ្លេសថា "Tasty & that's it"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក