ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៖ គ្រូគឺជាឃ្លាំងផ្ទុកនូវចំណេះដឹងដែលមិនចេះរីកស្ងួត

បន្ទាយមានជ័យ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន ១៥០នាក់ នាថ្ងៃទី២៤ ខែមករា ថាការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងថា៖ «លោកគ្រូ-អ្នកគ្រូ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីកស្ងួត ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដោយមិនខ្លាចនឿយហត់ ដើម្បីឱ្យសិស្សមានចំណេះវិជ្ជា មានការងារល្អ»។

លោកបន្តថា ប្រសិនគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ វិស័យអប់រំ ក៏មិនអាចមានរីកចម្រើនដូចសព្វថ្ងៃនេះទេ។

លោកបន្ថែមថា៖ «ជាមួយការរីកចម្រើនលើវិស័យអប់រំ ដែរជាវិស័យអាទិភាពទីមួយ ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់ ជាក់ស្តែងដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន វិស័យអប់រំបានរីកចម្រើនយ៉ាងខ្លាំង សម្តេច បានផ្ដល់សាលារៀនជូនដល់សិស្សានុសិស្សគ្រប់ទីកន្លែងមិនថាទីក្រុង ប្រជុំជន ឬទីជនបទឡើយដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សបានរៀនសូត្រស្រួល»។

ក្នុងឱកាសជួបសំណេះសំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន ១៥០នាក់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំកុំព្យូរទ័រផ្តល់ជូនសាលាចំនួន ១៥គ្រឿង ជូនសាលារៀននៅស្រុកភ្នំស្រុក ដែលខ្វះខាតកុំព្យូទ័រសម្រាប់បម្រើដល់ការងារក្នុងសាលារៀនដែលជាអំណោយរបស់ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោក ឈឿង ឈីវអៀន។

ទន្ទឹមនេះរដ្ឋបាលស្រុកក៏ទទួលបានកុំព្យទ័រមួយគ្រឿង និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក៏ទទួលបានមួយគ្រឿងផងដែរ។ ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំយក ខោអាវកីឡា ចំនួន៥០០ កំប្លេ ផ្តល់សាលាទាំង១៥សាលា បាល់ទះ ១០គ្រាប់ បាល់ទាត់ ២០គ្រាប់ សំណាញ់បាល់ ៦ ឈុត ស្រោមដៃកីឡា ១២គូ លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សរុប ១៧៥នាក់ ក្នុងម្នាក់ទទួល សារ៉ុង១ ផងដែរ។

សូមបញ្ជាក់ថា ទូទាំងស្រុកភ្នំស្រុកមានសាលារៀនសរុបចំនួន ៥៣សាលា ក្នុងនោះ ៖ វិទ្យាល័យ ៣សាលា អនុវិទ្យាល័យ ចំនួន៤ បឋមសិក្សា ចំនួន ៤២សាលា មត្តេយ្យចំនួន ២សាលា។ ហើយយការនាំយកកុំព្យូទ័ផ្តល់ជូនសាលារៀននៅស្រុកភ្នំស្រុកនេះគឺជាលើកទី២ហើយ លើកទី១ ផ្តល់ជូនសាលាចំនួន ១៥សាលា ហើយលើកទី២នេះ ចំនួន ១៥សាលាបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក