ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចូលឆ្នាំចិន-វៀតណាម ៣ថ្ងៃ ខេត្តបាត់ដំបង មានភ្ញៀវទេសចរចូលលេងកម្សាន្តជិត ៨ម៉ឺននាក់

បាត់ដំបង៖ រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ខេត្តបាត់ដំបងមានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានចូលមកលេងនៅតាមគោលដៅលំហែរនានាសរុបមានចំនួន ៧៧ ១៩០នាក់។

យោងតាមរបាយការណ៍ពីមន្ត្រីទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរ នាឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន និងវៀតណាម រយៈពេល ៣ថ្ងៃនៃថ្ងៃចូលឆ្នាំចិនថ្ងៃទី២១ ២២ និង២៣ ខែមករា ឆ្នាំ២០២៣ នេះ មានភ្ញៀវទេសចរជាតិចំនួន ៧៦ ៤៩៤នាក់ និងទេសចរអន្តរជាតិមាន ចំនួន ៦៩៦នាក់។

តាមរបាយការណ៍ដដែល សម្រាប់ថ្ងៃសែនចូលឆ្នាំថ្ងៃទី២១ មានភ្ញៀវទេសចរចំនួន ១១ ២៩០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ១១ ០៦៨នាក់ និងទេសចរអន្តរជាតិមាន ២២២នាក់។ សម្រាប់ថ្ងៃទី២២ មាន ៣៨ ៧៩០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ៣៨ ៥៦៤នាក់ និងទេសចរអន្តរជាតិមាន ២២៦នាក់ ហើយសម្រាប់ថ្ងៃទី២៣ មាន ២៧ ១១០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២៦ ៨៦២នាក់ និងទេសចរអន្តរជាតិមាន ២៤៨នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក