ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គម្រោងសាងសង់ផ្លូវតភ្ជាប់ពីបាត់ដំបង ពោធិ៍សាត់ ព្រះសីហនុ និងកោះកុង ប្រវែងជិត ២០០គីឡូម៉ែត្រសម្រេចបាន ៦៩ភាគរយ

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានលើកឡើងថា គិតមកបច្ចុប្បន្ននេះគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តកោះកុង ប្រវែងសរុបចំនួន ១៩៧គីឡូម៉ែត្រ សម្រេចបានចំនួន ៦៩ភាគរយ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៤ ខាងមុខនេះ។

លោកអភិបាលខេត្ត បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យរយៈពេល ៥ឆ្នាំរបស់ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា គម្រោងផ្លូវតភ្ជាប់ប្រវែងជិត ២០០គីឡូម៉ែត្រនេះ នឹងឆ្លងកាត់ពីសំលូត កាត់តាមវាលវែង អូរសោម សមុទ្រខេត្តព្រះសីហនុ រហូតដល់ខេត្តកោះកុង។

លោកថ្លែងថា៖ «បងប្អូនពីខេត្តឧត្តរមានជ័យ ព្រះវិហារ ខេត្តបន្ទាយមានជ័យ  និងពោធិ័សាត់ដែលចង់ទៅលេងនៅកំពង់សោម ឬកោះកុង គឺងាយស្រួលណាស់ ទៅតាមផ្លូវសំលូត តែពីបាត់ដំបងទៅតែ ១៩៧គីឡូម៉ែត្រ ទៅតាមហ្នឹងវាលឿន»។

លោកបន្តថា ជាមួយនេះខាងខេត្តកំពុងតែសិក្សាអំពីគម្រោងកសាងផ្លូវកាត់តភ្ជាប់ពីខេត្តសៀមរាប ទៅខេត្តបាត់ដំបងប្រវែង ៧៤គីឡូម៉ែត្រ។ លោកថ្លែងថា៖ «បើយើងបានដំណើរកសាងផ្លូវនេះ ឥឡូវយើងបានទទួលគោលការណ៍ ទទួលបានសមិទ្ធផលនេះគឺថាអស្ចារ្យពីសៀមរាបទៅបាត់ដំបងតែរយៈពេលមួយម៉ោង»។

លោកបន្ថែមថា កាលណាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាបនេះស្ថាបនារួច នោះប្រាកដណាស់នឹងអាចទាក់ទាញភ្ញៀវទេសចរពីខេត្តសៀមរាប ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចដល់ពលរដ្ឋក្នុងខេត្តបាត់ដំបងដែលជាខេត្តមួយនៅភាគពាយ័ព្យបន្ថែមទៀត។

លោកអភិបាលខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានផ្លូវសរុបចំនួន ១៦៩ខ្សែ ហើយក្នុងចំណោមផ្លូវទាំងនោះ គឺមានផ្លូវខ្លះកំពុងតែរងការខូចខាតដោយសារតែការជួសជុល និងកែលម្អប្រព័ន្ធលូ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក