ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុន Spotify នឹងកាត់បន្ថយបុគ្គលិកសរុបចំនួន ៦ភាគរយ

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Spotify បានប្រកាសនៅដើមសប្តាហ៍នេះថា ក្រុមហ៊ុនមានគោលបំណងកាត់បន្ថយបុគ្គលិកប្រមាណជា ៦ភាគរយនៃចំនួនបុគ្គលិកសរុប ដែលអាចកាត់បន្ថយការចំណាយសរុបប្រមាណជា ៥០លានដុល្លារអាមេរិក ដែលនេះគឺជាការត្រៀមខ្លួនមួយទៀតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចពិភពលោកដែលនឹងអាចកើតមានឡើង។

ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាមួយនេះ កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃតម្រូវការពីសំណាក់អ្នកប្រើប្រាស់ ក្រោយរយៈពេលពីរឆ្នាំនៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗដូចជា Meta និង Microsoft ជាដើម ក៏បានកាត់បន្ថយបុគ្គលិករបស់់ខ្លួនរាប់ពាន់នាក់ផងដែរ។ 

នាយកប្រតិបត្តិនៃក្រុមហ៊ុន Spotify លោក Daniel Elk បាននិយាយនៅក្នុង Blog មួយថា៖​ "ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីគ្រប់គ្រងការចំណាយ ប៉ុន្តែនៅតែមានផលលំបាកក្នុងការទប់ទល់"។

ការចំណាយប្រតិបត្តិការរបស់ Spotify បានកើនឡើងទ្វេរដងនៃប្រាក់ចំណូល ដោយក្រុមហ៊ុនបានចាយលុយធំទៅលើការផលិត Podcast ដែលទាក់ទាញជាងមុនដល់ការដាក់ផ្សាយពាណិជ្ជកម្ម។ យ៉ាងណាមិញ ក្រុមហ៊ុនបានជួបប្រទះនូវវិបត្តិផ្ទួនៗពាក់ព័ន្ធនឹងអត្រាការប្រាក់ និងការជះឥទ្ធិពលអាក្រក់លើសេដ្ឋកិច្ចសកលដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន។ 

នៅក្នុងសេចក្តី​ប្រកាសនេះដែរបញ្ជាក់ថា លោកស្រី Dawn Ostroff ដែលជាប្រធានផ្នែកមាតិកានិងការផ្សាយពាណិជ្ជកម្មបានចាកចេញពីក្រុមហ៊ុន ក្រោយបានរួមចំណែកបង្កើតមាតិកា Podcast នៅលើ Spotify បានដោយជោគជ័យ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចតែងតាំងលោក Alex Norström ប្រធានផ្នែកអាជីវកម្ម freemium និងលោក Gustav Söderström ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាសហប្រធានក្រុមហ៊ុនបណ្តោះអាសន្ន។ 

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន Spotify មានបុគ្គលិកបម្រើការងារពេញម៉ោងប្រមាណ ៩,៨០០នាក់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក