ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្ស ១១នាក់ ស្លាប់ក្នុងហេតុការណ៍ផ្ទុះឆេះរថយន្តដឹកអ្នកដំណើរនៅថៃ

ថៃ៖ មនុស្សចំនួន ១១នាក់ ក្នុងនោះមានកុមារចំនួន ២នាក់ បានឆេះស្លាប់នៅក្នុងហេតុការណ៍ឆេះឡានដឹកអ្នកដំណើរ នៅភាគកណ្តាលប្រទេសថៃ ចំថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសថៃ នៅថ្ងៃទី២៣ ខែមករាម្សិលមិញនេះ។ 

បើតាមសេចក្តីរាយការណ៍រស់សមត្ថកិច្ចបានឱ្យដឹងថា រថយន្តនោះដឹកអ្នកដំណើរចំនួន ១២នាក់ ធ្វើដំណើរចេញពីខេត្ត Amnat Charoen ភាគឥសាន្តប្រទេសថៃ ឆ្ពោះទៅកាន់ទីក្រុងបាងកក និងបានជួបប្រទះគ្រោះអកុសលនេះនៅក្នុងខេត្ត Nakhon Ratchasima។ ប្រភពពីសមត្ថកិច្ចដដែលបានបន្តថា ក្នុងហេតុការណ៍នេះមានបុរសម្នាក់រួចផុតជីវិតពីគ្រោះថ្នាក់នេះដោយតោងចេញតាមបង្អួច ខណៈជនរងគ្រោះផ្សេងៗទៀតបានស្លាប់ដោយជាប់ក្នុងរថយន្តដែលត្រូវផ្ទុះឆេះ។

ជនរងគ្រោះដែលរួចផុតជីវិតគឺជាយុវជនម្នាក់វ័យ ២០ឆ្នាំដែលបានអះអាងថា ខ្លួនបានលង់លក់ក្នុងអំឡុងការធ្វើដំណើរ និងដឹងខ្លួនពេលមានអ្នកដំណើរស្រែក។ យុវជនខាងលើបានបន្តថា ពេលដឹងខ្លួនមកឡានក៏ក្រឡាប់ ហើយគេមិនដឹងថាមានហេតុការណ៍អ្វីឡើយ ដឹងត្រឹមថាភ្លើងចាប់ផ្តើមឆេះពីផ្នែកខាងក្រោយរថយន្ត។

ដោយឡែក បុគ្គលិកក្រុមសង្គ្រោះក្នុងតំបន់បានបញ្ជាក់ថា រថយន្តបានផ្ទុះឡើងភ្លាមក្រោយការឆាបឆេះមិនបាន ៣០វិនាទីផង ដោយក្រុមសង្គ្រោះមិនអាចធ្វើអ្វីបានឡើយ ស្របពេលដែលឡានបានផ្ទុះផ្ទួនៗចំនួន ៣ ទៅ ៤ដង។ 

ដោយឡែក តាមរបាយការណ៍បន្ថែមរបស់សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះប្រើប្រាស់ទាំងប្រេងសាំង និងបំពាក់ប្រព័ន្ធហ្គាស ប៉ុន្តែសេចក្តីរាយការណ៍ដំបូងមិនបានបង្ហាញថាធុងហ្គាសមានការលេចធ្លាយទេ។ សេចក្តីសន្និដ្ឋានដំបូង ការផ្ទុះនេះអាចបណ្តាលមកពីការហៀរប្រេងសាំង ប៉ុន្តែយ៉ាងណាក៏ដោយ ករណីខាងលើនេះបច្ចុប្បន្នកំពុងស្ថិតក្នុងការស៊៊ើបអង្កេតនៅឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក