ប្រាក់ដុល្លាចាស់ ទក់ រហែក អាចចរាចរណ៍បានក្នុងខេត្តសៀមរាបដោយមិនទាមទារកម្រៃសេវាពីអតិថិជន | នាយករដ្ឋមន្ត្រីសរសើរទេសាភិបាលធនាគារជាតិ ចំពោះចំណាត់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិកចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប | ការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ត្រូវបានចាប់ផ្តើម | រដ្ឋមន្រ្តីក្រសួងបរិស្ថាន កោតសរសើរចំពោះសមានចិត្តអ្នកបរិស្ថាន ដែលយកបេះដូងបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ |

ទ័ពជើងគោកគាំទ្រឱ្យមានចំណាត់ការផ្លូវច្បាប់លើបុគ្គលឈ្មោះ ឡុង សុគន្ធារៈ

ភ្នំពេញ៖ ទ័ពជើងគោកកម្ពុជាបានចេញញ្ញាត្តិថ្កោលទោស និងគាំត្រចំពោះចំណាត់ការរបស់អគ្គបញ្ជាការទ័ពក្នុងការដាក់ពាក្យប្ដឹងលើបុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្កិនាយទាហានជាន់ខ្ពស់កម្ពុជាវាយប្រហារលើលោក ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ហ៊ុន សែន។

ក្នុងញ្ញាត្តិថ្កោលទោសចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ កងទ័ពជើងគោក បានលើកឡើងថាការប្រើប្រាស់ឯកសណ្ឋានយោធាដោយខុសច្បាប់ និងអំពើញុះញង់ដ៏គឃ្លើនរបស់បុគ្គល ឡុង សុគន្ធារៈ គឺជាអំពើល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងសណ្ឋាប់ធ្នាប់សាធារណៈ និងស្ថិរភាពជាតិទាំងមូល ដោយមិនអាចអត់ឱនឱ្យបាន។

កងទ័ពជើងគោកបញ្ជាក់ថា៖ «សូមប្រកាសប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ហើយក្នុងនាមជាកងកម្លាំងដែលមានភក្ដីភាពចំពោះជាតិសាសនា ព្រះមហាក្សត្រ យើងសូមប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគ្រប់កាលៈទេសៈទោះក្នុងតម្លៃណាក៏ដោយដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ»។

វីដេអូរបស់លោក ឡុង សុគន្ធារៈ ត្រូវបានបង្ហោះក្នុងបណ្ដាញសង្គមដោយលោកបាននិយាយប្រមាទធ្ងន់ធ្ងរដល់ លោក ហ៊ុន ម៉ាណែត ដោយចោទថាកូនប្រុសច្បង សម្តេចតេជោ បានឡើងកាន់តំណែងដូចសព្វថ្ងៃគឺដោយសារមានការបើកផ្លូវពីឪពុក។ ក្នុងន័យនេះបុគ្គលរូបនោះចង់សំដៅថា លោក ហ៊ុន ម៉ាណែត ពុំមានសមត្ថភាពក្នុងការទទួលបានតំណែងដោយខ្លួនឯង។

ការប្រមាថនេះត្រូវបានកូនប្រុសពៅរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានសំដែងការប្រតិកម្មនឹងស្នើឱ្យមានចំណាត់ការច្បាប់លើបុគ្គលដែលព្រហើនរូបនេះផងដែរ ខណៈក្រសួងការពារជាតិអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំចែកចាយបន្ត នូវវីដេអូ របស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយក៏សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បីផ្តន្ទាទោសជននេះតាមផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក