ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំ កំពុងពិនិត្យលើករណីគ្រូវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន កាត់សក់សិស្សប្រុស

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវិចារ បានប្រាប់ឱ្យដឹងថា ក្រសួងកំពុងពិនិត្យលើករណីដែលគ្រូនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន បានកាត់សក់សិស្សប្រុស បើទោះបីជាសិស្សកាត់សក់ខ្លីៗហើយក្តី។

លោកថា៖ «ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យករណីនេះ»។

លោកក៏បានឱ្យដឹងទៀតថា ជាទូទៅគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង ប្រសិនចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ខេត្ត-រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។

គួរឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះមានការភ្ញាក់ផ្អើលពីមហាជន និងបានរិះគន់ពីការចាត់វិន័យរបស់គ្រូនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន ក្នុងខេត្តបាត់ដំបង ដោយបានកាត់សក់ និងឆកសក់សិស្សប្រុសៗ បើទៅះបីជាសិស្សមួយចំនួនបានកាត់សក់ខ្លី សឹងតែគ្មានកន្លែងឱ្យឆកទៀតក្តី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក