ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្ទុះការរិះគន់គ្រូនៅវិទ្យាល័យតេជោ ហ៊ុន សែន សំពៅលូន ដើរកាត់សក់សិស្សពេញមួយថ្នាក់ទោះបីសិស្សកាត់សក់ខ្លីហើយក៏ដោយ

បាត់ដំបង៖ ហ្វេកបុកផេករបស់វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ល្បីតែមួយថ្ងៃ មានអ្នកចូលខំមិនរិះគន់ជិត ១ម៉ឺនខំមិនក្រោយពីគ្រូនៃវិទ្យាល័យនេះដើរកាត់សក់សិស្សក្នុងថ្នាក់មួយស្ទើទាំងអស់ទោះបីសិស្សខ្លះសក់ក្បាលរាបចង់ដល់លលាដ៏ក្ដី ដោយមិនដឹងមូលហេតុ។

ក្នុងផុសដែលបានបង្ហោះកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ហ្វេសបុកផេកនេះបានសរសេរថា ការចុះឆកសក់សិស្សនេះគឺជាការ «ចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន» ជាមួយនឹងរូបភាព៩០សន្លឹកពីសកម្មភាពគ្រូម្នាក់ដើរឆកសក់សិស្សក្នុងទឹកមុខយ៉ាងសប្បាយរីករាយ។

មហាជនបានចូលទៅខំមិនរិះគន់ជាច្រើនដោយថាជារឿងមិនអាចទទួលយកបាន គ្រូធ្វើជ្រុលលើស ខណៈមួយចំនួនបានចាប់អារម្មណ៍លើម៉ូតសក់គ្រូដែលថាវែងជាងសិស្សផងមកណែនាំ ដើរឆកសក់សិស្ស។

វិទ្យាល័យតេជោ ហ៊ុន សែន សំពៅលូន ស្ថិតនៅភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង។

ទោះជាយ៉ាងណាយើងមិនដឹងថាការចុះឆកសក់សិស្សប្រុសពេញមួយថ្នាក់នេះដោយសារមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក