ភ្នំពេញ៖ នៅថ្ងៃទី២៤ មករា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយនោះទេ, ក្នុងនោះមិនមានករណីនាំចូលថ្មីទេ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ មករា ២០២៣។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៧៧នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦១១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៥១ករណី(ជាប្រភេទអូមីក្រុង) ៕