ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការពារជាតិថ្កោលទោសចំពោះលោក ឡុង សុគន្ធារៈដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងជេរប្រមាថដល់លោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះលោក ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្ដិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងរដល់លោក ហ៊ុន ម៉ាណែត សម្តេចតេជោ និងថ្នាក់ដឹកនំាដទៃទៀត។

អ្នកនាំពាក្យបានចេញមកថ្កោលទោសលោក ហ៊ុន ម៉ាណែត គឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក ហ៊ុន ម៉ានី ប្អូនប្រុសលោក ហ៊ុន ម៉ាណែត បានស្នើឱ្យអាជ្ញាធរមានចាត់វិធានការច្បាប់លើបុគ្គលរូបនោះដែលហ៊ានប្រមាថដល់បងប្រុសបង្កើតខ្លួន ដែលសំដីដ៏ព្រហើនរបស់លោក ឡុង សុគន្ធារៈមកលើបងប្រុសខ្លួននេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនោះទេ តែក៏ប៉ះពាល់ដល់កិត្តិយសនៃស្ថាប័នជាតិផងដែរ។

អ្នកនាំពាក្យបានអះអាងថា បុគ្គលឈ្មោះ ឡុង សុគន្ធារៈរូបនោះ បានក្លែងបន្លំពាក់ឯកសណ្ឋានយោធាដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ដែលជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន។

អ្នកនាំពាក្យក្រសួងការពារជាតិអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំចែកចាយបន្ត នូវវីដេអូ របស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយក៏សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បីផ្តន្ទាទោសជននេះតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា៖«សូមប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាម ធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពាន បានឡើយ»

វីដេអូរបស់លោក ឡុង សុគន្ធារៈ ត្រូវបានបង្ហោះក្នុងបណ្ដាញសង្គមដោយលោកបាននិយាយប្រមាទធ្ងន់ធ្ងរដល់ លោក ហ៊ុន ម៉ាណែត ដោយចោទថាកូនប្រុសច្បង សម្តេចតេជោ បានឡើងកាន់តំណែងដូចសព្វថ្ងៃគឺដោយសារមានការបើកផ្លូវពីឪពុក។ ក្នុងន័យនេះបុគ្គលរូបនោះចង់សំដៅថា លោក ហ៊ុន ម៉ាណែត ពុំមានសមត្ថភាពក្នុងការទទួលបានតំណែងដោយខ្លួនឯង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក