ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជីវកម្មទេសចរណ៍ចំនួន ៥ដាក់ពាក្យស្នើសុំបិទអាជីវកម្ម

ភ្នំពេញ៖ អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៥ក្រុមហ៊ុន បានដាក់ពាក្យស្នើសុំមកក្រសួងទេសចរណ៍ឱ្យបិទដំណើរការក្រុមហ៊ុនទេសចរណ៍របស់ខ្លួន។

ក្នុងនោះមាន ទីភ្នាក់ងារទេសចរណ៍ អេស៊ា ខននើរ ត្រាវែល (ASIA CORNER TRAVEL, LTD.) ការីទេសចរណ៍ ប៊ីយ៉ន បឌើរ ត្រាវែល អេន ធួរ ឯ.ក (BEYOUND BORDERS TRAVEL AND TOURS CO., LTD) ការីទេសចរណ៍ ហ្គូដ ធួរ & អ៊ែរ ឯ.ក (GOOD TOURS & AIR CO., LTD.) ការីទេសចរណ៍ ខូរៀ អេស៊ា ត្រាវែល (KOREA ASIA TRAVEL) និងការីទេសចរណ៍ មេរុ ធួរ (MERU TOUR)។

ក្រសួងទេសចរណ៍កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៥ក្រុមហ៊ុន។

ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល ១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក