ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរកំពុងសាងសង់លំនៅឋានជាបណ្តោះអាសន្នឱ្យពលរដ្ឋរងគ្រោះដោយសារការបាក់ច្រាំងព្រែកនៅខេត្តកណ្តាល

កណ្តាល៖ អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ លោកវរសេនីយ៍ឯក យី វណ្ណដា បានបញ្ជាក់ប្រាប់ EAC news ឱ្យដឹងថា កម្លាំងនគរបាលកំពុងតែសាងសង់លំនៅឋានជាបណ្តោះអាសន្នដល់ពលរដ្ឋរងគ្រោះដោយសារការបាក់ច្រាំងព្រែកថី ត្រង់ស្ពានទី៤ តាមកំណាត់ផ្លូវជាតិលេខ២១A ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកអធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ អាជ្ញាធរកំពុងតែដុតដៃដុតជើងសាងសង់លំនៅឋានប្រមាណជាង ៣០ខ្នងជូនពលរដ្ឋប្រមាណជាង ៧០គ្រួសារ ដោយមានទាំងបន្ទប់ទឹក។

លោកវរសេនីយ៍ឯក យី វណ្ណដា បានបញ្ជាក់ថា៖ «លោកអភិបាលខេត្តកំពុងតែឱ្យក្រុមការងារសាងសង់ផ្ទះបណ្តោះអាសន្នជូនពួកគាត់»

លោកបន្តថា ផ្ទះដែលសាងសង់ជាបណ្តោះអាសន្ននោះគឺស្ថិតនៅប្រវែងចម្ងាយប្រមាណ ៥០០ម៉ែត្រពីផ្ទះពលរដ្ឋដែលរុះរើបញ្ជៀសពីការបាក់ច្រាំងនោះ។

លោកវរសេនីយ៍ឯក យី វណ្ណដា បានគូសបញ្ជាក់ថា ករណីបាក់ច្រាំងព្រែកនៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានកើតឡើងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យផ្ទះចំនួន៦ បានបាក់ស្រុតចូលទៅក្នុងទឹកខូចខាតទាំងស្រុង ហើយចំនួន ២៧ខ្នងទៀត ត្រូវបានម្ចាស់ផ្ទះស្ម័គ្រចិត្តរុះរើទាន់ពេល។

ករណីបាក់ស្រុតផ្ទះពលរដ្ឋរស់នៅតាមព្រែកថីនេះ ត្រូវបានលោកវរសេនីយ៍ឯក យី វណ្ណដា អះអាងថាបណ្តាលមកពីទឹកហូរខ្លាំង ដែលហូរពីសណ្តព្រែកត្នោត និងពីកំពង់ស្ពឺ នាំឱ្យហូរច្រោះដី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក