ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកអភិរក្សបានឃើញវត្តមានខ្លាត្រីបណ្តើរកូនលើកដំបូងក្រោយរយៈពេល ៥ឆ្នាំ

ភ្នំពេញ៖ ក្រុមអ្នកអភិរក្សនៃគម្រោងខ្លាត្រីកម្ពុជាបានអះអាងថា បានរកឃើញវត្តមានខ្លាត្រីបណ្តើរកូនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ក្រោយតាមដានខ្លាត្រីនៅកម្ពុជាជាង ៥ឆ្នាំមកហើយ។

ក្រុមអ្នកអភិរក្សនេះបានបញ្ជាក់នៅលើបណ្តាញសង្គមរបស់ខ្លួនដោយក្តីរំភើប ដែលឃើញខ្លាត្រីបណ្តើរកូននេះ ដោយក្រុមការងារអភិរក្សបានតាមដានខ្លាត្រីនៅកម្ពុជាជាង ៥ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១៧មក។

ក្រុមអ្នកអភិរក្សថា៖ «ឆ្នាំនេះ យើងទទួលបានវីដេអូខ្លាត្រីបណ្តើរកូនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយយើងពិតជារំភើប និងរីករាយសម្រាប់ដំណឹងដ៏អស្ចារ្យនេះ។

ប្រភពដដែលបានឱ្យដឹងថា កូនខ្លាត្រីត្រូវបានកើតបន្ទាប់ពីមេពពោះ ពី៦០ ទៅ ៧០ថ្ងៃ ដែលជាធម្មតាកើតកូនម្តងបានតែពី១ក្បាល ទៅ៤ក្បាលប៉ុណ្ណោះ។ កូនខ្លាត្រីដែលទើបកើតមានទម្ងន់ ប្រមាណជា ១៥០ក្រាម និងរៀនប្រម៉ាញ់ចំណីដោយមើល និងត្រាប់តាមមេ ហើយនៅអាយុ ១០ខែ ទើបកូនខ្លាត្រីវ័យក្មេងត្រៀមខ្លួនរួចរាល់ដើម្បីចេញទៅរស់នៅដោយខ្លួនឯង។

គួរឱ្យដឹងដែរថា ខ្លាត្រី មានឈ្មោះវិទ្យាសាស្ត្រថា Prionailurus viverrinu ដែលមើលទៅដូចគ្នាខ្លាំងនឹងឆ្មាស្រុក ប៉ុន្តែវាមានជំនាញគួរឱ្យភ្ញាក់ផ្អើលមួយ ដែលផ្ទុយគ្នាទៅនឹងឆ្មាស្រុកទូទៅគឺការប្រមាញ់ចំណី ដែលជាប្រភេទពពួកសត្វក្នុងទឹកយ៉ាងសកម្មបំផុតនៅពេលយប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក