ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីព័ត៌មានរម្លឹកការបោះឆ្នោតឆ្នាំ១៩៩៣ ថាជា «ការបោះឆ្នោតដើម្បីរស់»

ភ្នំពេញ៖ រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ បានរម្លឹកដល់ការបោះឆ្នោតជាតិនៅកម្ពុជាកាលពីឆ្នាំ១៩៩៣ ថាជាការបោះឆ្នោត «ដើម្បីរស់»។ ការលើកឡើងបែបនេះគឺដោយសារថាគណបក្សដែលចូលរួមបោះឆ្នោតនាពេលនោះមួយបក្សៗគឺមានអាវុធ និងកងទ័ពរៀងខ្លួន។

ថ្លែងក្នុងឱកាសអនុញ្ញាតដល់ប្រធានមូនិធិសម្របសម្រួល សហរដ្ឋអាមេរិកជាមួយឥណ្ឌូចិន លោក Jund McAuliff អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថាបញ្ហាធំគឺចំពោះអ្នកសង្កេតការបោះឆ្នោតកម្ពុជានៅសម័យអ៊ុនតាក់ គឺគេមិនបានយល់ឃើញអំពីការពិតពីការកម្ពជានាពេលនោះ ដោយច្រលំថាជាការបោះឆ្នោតប្រជាធិបតេយ្យ។

លោកថា៖ «គ្រាគេមិនបានយល់ឃើញអំពីការពិតគ្រាន់តែយកទ្រឹស្ដីគ្រាន់តែយកទ្រឹស្ដីអំពីការបោះឆ្នោតប្រជាធិបតេយ្យ ដោយភ្លេចថានៅកម្ពុជានៅពេលបោះឆ្នោត ១៩៩៣ វាមិនមែនជាការបោះឆ្នោតរវាងគណបក្សនយោបាយទេ តែវាជាការបោះឆ្នោតរវាងបក្ស៤ ដែលមានអាវុធ មានកងទ័ព និងរចនាសម្ព័ន្ធគ្រប់រៀងខ្លួន គឺជាការបោះឆ្នោតដើម្បីរស់ គឺការដណ្ដើមគ្នារស់»

លោករដ្ឋមន្ត្រីបន្ដថាបន្ទាប់មកទៀត គឺអាស្រ័យទៅលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចៀសហេតុការណ៍ជាច្រើន ទើបធ្វើឱ្យកម្ពុជាមានការរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។

លោក Jonh McAuliff ជាប្រធានមូលនិធិសម្របសម្រួល សហរដ្ឋ អាមេរិកជាមួយឥណ្ឌូចិន បានមាន ប្រសាសន៍ថា រូបលោកធ្លាប់មកប្រទេសកម្ពុជាតាំងពីទសវត្ស៨០។ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ន ពិតជាមានការរីករាយដែលឃើញការរីក ចម្រើនដ៏ខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកក៏មានបំណងរៀបចំជាក្រុមដើម្បីមកទស្សនកិច្ចផងក៏ដូចជាលោកចង់មកសួរមតិអំពីការរៀបចំបញ្ជូនអ្នក សង្កេតការណ៍នៅពេលបោះឆ្នោតកម្ពុជា។

លោករដ្ឋមន្ត្រីព័ត៌មានប្រកាសស្វាគមន៍ចំពោះអ្នកសង្កេតការអន្តរជាតិមកពិនិត្យដំណើរការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក