ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់លើអ្នកពាក់ឯកសណ្ឋានយោធាម្នាក់ហ៊ានប្រើសំដីដ៏ព្រហើនដាក់បងប្រុសខ្លួន

ភ្នំពេញ៖ សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានស្នើឱ្យអាជ្ញាធរចាត់វិធានការលើបុគ្គលពាក់ឯកសណ្ឋានយោធាម្នាក់ ឈ្មោះ ឡុង សុគន្ធារៈ ដែលជាអតីតសង្ឃកំពុងតែរស់នៅទឹកដីសហរដ្ឋអាមេរិក ដែលបានចោទប្រមាទមកលើលោក ហ៊ុន ម៉ាណែត ដែលជាបងប្រុសបង្កើតយ៉ាងអសុរស។

លោកចេញមកប្រតិកម្មខ្លាំងៗបែបនេះ ក្រោយពីមានវីដេអូរបស់លោក ឡុង សុគន្ធារៈ បង្ហោះវីដេអូក្នុងបណ្ដាញសង្គម និយាយប្រមាទធ្ងន់ធ្ងរដល់ លោក ហ៊ុន ម៉ាណែត ដោយចោទថាកូនប្រុសច្បង សម្តេចតេជោ បានឡើងកាន់តំណែងដូចសព្វថ្ងៃគឺដោយសារមានការបើកផ្លូវពីឪពុក។ ក្នុងន័យនេះបុគ្គលរូបនោះចង់សំដៅថា លោក ហ៊ុន ម៉ាណែត ពុំមានសមត្ថភាពក្នុងការទទួលបានតំណែងដោយខ្លួនឯង។

លោក ហ៊ុន ម៉ានី បានសរសេរសារក្នុងគណនីហ្វេសប៊ុកនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣៖ «នេះជាការប្រមាទ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន ពាក្យសំដីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់មកដល់អារម្មណ៏ និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ»។

លោកបានអំពាវនាវឲ្យសមត្ថកិច្ច ចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៏គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិផង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក