ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីព័ត៌មានស្វាគមន៍អ្នកសង្កេតការណ៍បរទេសសម្រាប់ការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ ស្វាគមន៍អ្នកសង្កេតការណ៍បរទេសសម្រាប់ការបោះឆ្នោតនៅកម្ពុជា ដែលបានបង្ហាញថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ មានតម្លាភាព។

យោងតាមការចុះផ្សាយរបស់វិទ្យុជាតិ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងបែបនេះក្នុងឱកាសអនុញ្ញាតដល់ប្រធានមូនិធិសម្របសម្រួល សហរដ្ឋអាមេរិកជាមួយឥណ្ឌូចិន លោក Jonh McAuliff អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។

ជាមួយនឹងការស្វាគមន៍លោករដ្ឋមន្រ្តីក៏សុំឱ្យអ្នកសង្កេតការណ៍ត្រូវយល់ដឹងឱ្យច្បាស់អំពីការពិតនៅលើទឹកដីកម្ពុជាឱ្យច្បាស់សិនមុននឹងមកទីនេះ។

លោកថា៖ «មុននឹងយកតែទ្រឹស្ដីមក ហើយពាក់តែកញ្ចក់ពណ៌របស់ប្រទេសអឺរ៉ុបឬអាមេរិក មកវិភាគនៅកម្ពុជា»

ក្នុងឱកាសនោះលោករដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានថ្លែងអំណរគុណលោក Jonh McAuliff ដែលបានប្រឹងប្រែង បង្ហាញពីប្រទេសកម្ពុជាឱ្យប្រជាជនសហរដ្ឋអាមេរិក បានយល់អំពីសភាពការកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក