រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២.១៦៣គ្រួសារដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងសង្កាត់ទួលសង្កែទី១ចំនួន ១.៦៦៣គ្រួសារ និងសង្កាត់ទួលសង្កែទី២ចំនួន ៥០០គ្រួសារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អំណោយរួមមាន អង្ករ២៥គីឡូ មីមួយកេស ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ និងត្រីខមួយយួរក្នុងមួយគ្រួសារ៕
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១