ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជានឹងឈប់បញ្ជូនកីឡាករទៅប្រកួតក្នុងព្រឹត្តិការណ៍តំណាងជាតិដែលជ្រកក្រោមឈ្មោះ «Muay Thai»

ភ្នំពេញ៖ កម្ពុជាប្រកាសថានឹងឈប់បញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងវិញ្ញាសាប្រដាល់ក្នុងព្រឹត្តិការណ៍តំណាងជាតិក្រោមឈ្មោះ «Muay Thai» ប្រសិនបើថៃ ឬប្រទេសផ្សេងទៀតមិនចូលរួមប្រកួតវិញ្ញាសា «Kun Khmer» ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ។ នេះបើតាមសារព័ត៌មានក្នុងស្រុកចេញផ្សាយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) លោក វ៉ាត់ ចំរើន បានធ្វើលិខិតមួយច្បាប់ប្រាប់ដល់គណៈកម្មាធិការ អូឡាំពិកនៃប្រទេសអាស៊ានទាំងអស់ថា កម្ពុជាបានប្រើប្រាស់គុនខ្មែរជាផ្លូវការជំនួសពាក្យ «Muay» សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈការប្ដូរពាក្យនេះគឺជាជំហរកម្ពុជា ដើម្បីកុំឱ្យមានភាពច្របូកច្របល់ ឬការប្រកាន់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការប្រើពាក្យ «Muay» នេះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការប្រកាសពីប្រទេសថៃថាមិនចូលរួមបែបនេះ មិនមែនជាបញ្ហាសម្រាប់កម្ពុជានោះទេ ព្រោះជាសិទ្ធិសម្រេចរបស់ប្រទេសនោះ ដោយបច្ចុប្បន្នមានប្រទេសចំនួន ៦ហើយដែលនឹងចូលរួមប្រកួតក្រោមវិញ្ញាសាគុនខ្មែរ។ លោកថា បើថៃ ឬប្រទេសផ្សេងទៀតមិនព្រមចូលរួមប្រកួតដោយសារតែមានពាក្យថាគុនខ្មែរ នោះកម្ពុជាក៏នឹងមិនចូលរួមការប្រកួតព្រឹត្តិការណ៍ដែលធ្វើឡើងក្រោមឈ្មោះ «Muay Thai» ដូចគ្នាដែរ។

ជាមួយគ្នានេះដែរ ក្រោយការប្រកាសលុបចោលការប្រើពាក្យ «Muay» នេះ មានសារព័ត៌មានធំៗរបស់ថៃមួយចំនួនបានផ្សាយថា ប្រទេសថៃ និងសមាគម IFMA ដែលមានប្រទេសមួយចំនួនក្នុងតំបន់អាស៊ានជាសមាជិកនឹងមិនចូលរួមប្រកួតក្នុងវិញ្ញាសារប្រដាល់ «KunKhmer» នោះទេ នឹងបានប្រកាសជាផ្លូវការដល់ប្រទេសជាសមាជិកណាដែលបញ្ជូនអត្តពលិកទៅប្រកួតប្រដាល់គុនខ្មែរដែលរៀបចំនៅកម្ពុជាឆ្នាំនេះ នឹងត្រូវហាមឃាត់ភ្លាមៗក្នុងព្រឹត្តិការណ៍ផ្សេងទៀតដែល IFMA អនុម័តនាពេលខាងមុខនៅចុងឆ្នាំ២០២៣។

គួរឱ្យដឹងដែរថា Muay គឺជាភាសាថៃដែលមានន័យថាកីឡាប្រដាល់ ដែលភាគច្រើនគេប្រើពាក្យថា Muay Thai យោងតាម olympics.com បានប្រើប្រាស់ក្នុងការប្រកូតកីឡាស៊ីហ្គេមតាំងពីឆ្នាំ២០០៥ តែត្រូវបានប្ដូរវិញនៅឆ្នាំ២០០៩ ទៅជា Muay Lao និងត្រូវដកចេញពីការប្រកួតទាំងស្រុងក្នុងឆ្នាំ២០១១ និង២០១៥ តែការប្រកួតកីឡា Muay ត្រូវបានយកមកប្រកួតវិញក្នុងឆ្នាំ២០២១ នៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក