វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សម្តេចតេជោ៖ ធនធានមនុស្ស ជាចំណុចមួយដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ធនធានមនុស្ស គឺជាចំណុចមួយដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ ព្រោះគ្មានធនធានមនុស្ស គឺមិនអាចធ្វើអ្វីបាននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យឯកទេសនៃកម្ពុជា ប្រមាណជិត ៧ ០០០អង្គ/នាក់ នៅឯមជ្ឈមណ្ឌលពិព័រណ៌ និងសន្និសីទជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងជំរុញឱ្យខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាផ្សេងៗនៃការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងសមត្ថភាពមនុស្ស ដើម្បីអាចឱ្យកម្ពុជា ដើរទាន់ឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ខណៈការបណ្តុះបណ្តាលធនធានមនុស្ស គឺដើម្បីបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍន៍។

សម្តេចមានប្រសាសន៍ថា៖ «គ្មានធនធានមនុស្ស គឺមិនអាចធ្វើអ្វីបាននោះទេយើងត្រូវផ្តល់អាទិភាពទៅលើការបណ្តុះបណ្តាលធនថានមនុស្ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យវិស័យឯកជនចូលរួមក្នុងសកម្មភាពវិនិយោគលើវិស័យអប់រំ ដែលជាផ្នែកមួយអាចជួយបានច្រើនក្នុងមួយឆ្នាំៗលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក