ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មុនបញ្ចប់ការងារជាអ្នកនាំពាក្យលោក ជុំ សន្ទរី តប២ចំណុចទៅលើការចុះផ្សាយមតិរបស់ស្ថានទូតអាមេរិកលើការចាប់ខ្លួនលោក ថាច់ សេដ្ឋា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានបញ្ចប់ភារៈកិច្ចជាអ្នកនាំពាក្យហើយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដើម្បីទទួលភារៈកិច្ចថ្មីជំនួស។ ទោះជាយ៉ាងណាមុនឈប់ពីការងារនេះលោកបានតបចំនួន២ចំណុចទៅកាន់ការចុះផ្សាយរបស់វិទ្យុបារាំងដែលបានដកស្រង់សំដីរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកនៅកម្ពុជាដោយលោកបានប្រាប់ត្រលប់វិញថា «មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ»។

ប្រតិកម្មរបស់លោក ជុំ សន្ទរី នៅថ្ងៃចុងក្រោយនៃតួនាទីជាអ្នកនាំពាក្យនេះកើតឡើងបន្ទាប់ពីស្ថានទូតអាមេរិកបានលើកឡើងតាមសារអេឡិចត្រូនិកប្រាប់ទៅកាន់វិទ្យុបារាំងអន្តរជាតិផ្សាយជាខេមភាសាថា អាមេរិកជំរុញដល់កម្ពុជាឱ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ មុនការបោះឆ្នោតថ្នាក់ជាតិ បន្ទាប់ពីមានការចាប់ខ្លួនលោក ថាច់ សេដ្ឋា។

ការនេះបានធ្វើឱ្យអ្នកនាំពាក្យដែលធ្លាប់មានបទពិសោធន៍រាប់សិបឆ្នាំនេះថា ជាការព្យាយាមជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងបានផ្ដាំទៅវិញថាលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិទាំងអស់មកជាមួយនឹងកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ជាតិ។

លោកបានបញ្ជាក់ថា៖ «ការមិនគោរពកាតព្វកិច្ចទាំងនោះនឹងនាំឱ្យមានផលវិបាកតាមផ្លូវច្បាប់។ ករណីនៃការសម្រុកចូលអាគារសភាក្នុងទីក្រុងវ៉ាស៊ីនតោន និងកុបកម្មដែលបំផ្លាញវិមានប្រធានាធិបតីនិងសភាក្នុងទីក្រុងប្រេស៊ីលៀ ដែលបាននាំឱ្យមានការផ្ដន្ទាតោសតាមផ្លូវច្បាប់ គឺជាឧទាហរណ៍នៃផលវិបាកទាំងនេះ»

លោក ជុំ សន្ទរី គឺជាអ្នកការទូតចាស់វស្សាមួយរបស់កម្ពុជាលោកធ្លាប់ជាឯកអគ្ករាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ីពីឆ្នាំ២០០៣ ដល់២០០៦ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលីនិងណូវែលហ្សេឡង់ពីឆ្នាំ២០០៨ ដល់២០១៥ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ លោកធ្លាប់ជាអ្នកនាំពាក្យក្រសួងក្រសួងការបរទេស២ដងគឺពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ និងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក