ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង ក្រោយហេតុការណ៍បាញ់់ប្រហារស្លាប់មនុស្ស ១០នាក់

សហរដ្ឋអាមេរិក៖ បុរសខ្មាន់កាំភ្លើងវ័យ ៧២ឆ្នាំម្នាក់បានបាញ់សម្លាប់ខ្លួនឯង ក្រោយពេលដែលប៉ូលិសព្យាយាមចូលទៅជិតជននេះ ក្នុងហេតុការណ៍មួយដែលបុរសខ្មាន់កាំភ្លើងបានចូលទៅបាញ់ប្រហារក្នុងការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅក្នុងក្លិបកម្សាន្តមួយកន្លែង ដែលបណ្តាលឱ្យមនុស្សចំនួន ១០នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១០នាក់ផ្សេងទៀតបានរងរបួស នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។ 

ខ្មាន់កាំភ្លើងខាងលើបានព្យាយាមធ្វើការបាញ់ប្រហារនៅក្លិបមួយផ្សេងទៀត ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយការបាញ់ប្រហារដំបូង ប៉ុន្តែបើតាមអាជ្ញាធរបានបញ្ជាក់ថា មានបុរសដែលនៅក្បែរកន្លែងកើតហេតុបានព្យាយាមប្រតាយប្រតប់ធ្វើឱ្យកាំភ្លើងរបូតពីដៃរបស់ជនល្មើស មុនពេលដែលជនល្មើសបានគេចខ្លួនពីកន្លែងកើតហេតុ។

លោក Robert Luna ស្នងការក្រុង Los Angeles បានបង្ហាញអត្តសញ្ញាណរបស់ជនសង្ស័យខាងលើនេះថាឈ្មោះ Huu Can Tran មានវ័យ ៧២ឆ្នាំ ដែលបានប្រើប្រាស់កាំភ្លើងខ្លីទំនើបមួយបាញ់ប្រហារក្នុងសាលជប់លៀងមួយកន្លែងនៅតំបន់​ Monterey មានចម្ងាយប្រមាណ ១១គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Los Angeles។

ក្រុមអ្នកស៊ើបអង្កេតមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនៅឡើយទេ ខណៈអំពើហិង្សាដោយកាំភ្លើងបានកើតឡើងជាញឹកញាប់នៅក្នុងសហរដ្ឋអាមេរិក។ តាមការឱ្យដឹងពីស្នងការបញ្ជាក់ថា គេនៅមិនទាន់កំណត់អត្តសញ្ញាណបានជាក់លាក់នៅឡើយទេ ប៉ុន្តែជនរងគ្រោះជាបឋមដែលបានស្លាប់រួមមានបុរស ៥នាក់់ និងស្រ្តី ៥នាក់ ដែលភាគច្រើនមានវ័យ ៥០ ទៅ ៦០ឆ្នាំ ឬលើសពីនេះ។ 

ស្នងការប៉ូលិសបាននិយាយថា លោក Tran បានប្រើកាំភ្លើងបាញ់ខ្លួនឯងកាលពីថ្ងៃអាទិត្យ ខណៈដែលប៉ូលីសបានចូលទៅជិតរថយន្តដែលជនសង្ស័យកំពុងបើកបរក្នុងទីក្រុង Torrance ដែលមានចម្ងាយប្រហែល ៣៤គីឡូម៉ែត្រពីកន្លែងនៃការបាញ់ប្រហារនៅឯ Star Ballroom Dance Studio ក្នុងទីក្រុង Monterey Park ។ 

តាមទិន្នន័យបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង ១០នាក់ មានជនរងគ្រោះប្រហែល ៧នាក់កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យកាលពីយប់ម្សិលមិញ ខណៈយ៉ាងហោចណាស់មានជនរងគ្រោះម្នាក់កំពុងស្ថិតក្នុងស្ថានការណ៍ធ្ងន់ធ្ងរ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក