ភ្នំពេញ៖ នៅថ្ងៃទី២៣ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១នាក់, និងមិនមានអ្នកជំងឺជាសះស្បើយនោះទេ, ក្នុងនោះមិនមានករណីនាំចូលថ្មីទេ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ មករា ២០២៣។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៧៧នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦១១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៥១ករណី(ជាប្រភេទអូមីក្រុង) ៕