ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ជំរុញឱ្យមានការបើកលុយតាមកុងធនាគារដើម្បីប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបើកលុយតាមធនាគារតាមបែបប្រព័ន្ធអេឡិចត្រូនិក គឺមានភាពរហ័សលឿនទាន់ចិត្ត និងធានាដល់ការប្រឆាំងប្រយុទ្ធអំពើពុករលួយ។

សម្តេចតេជោបានមានប្រសាសន៍ថា៖ «បើកលុយសុទ្ធ ឯណាសុវត្ថិភាពនៃការដឹកលុយ ទៅដឹកតាមរតនាគារទាំងអស់ ហើយបញ្ចេញទៅតាមរតនាគារ ហើយត្រូវធ្លាក់ទៅអង្គភាព ឬស្ថាប័នណាមួយ ត្រូវបើកលុយចេញពីធនាគារ យកទៅចែករាប់ កាត់ក្បាលលុយ មួយទៀតបង្កើតជារឿង មន្ត្រីខ្មោច ឬទាហានខ្មោច»។

នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការអនុវត្តបើកលុយតាមធនាគារ បានធ្វើឱ្យរកឃើញមន្ត្រីខ្មោចរាប់ម៉ឹននាក់ ដែលមានតែឈ្មោះ តែអត់មានវត្តមានក្នុងម៉ោងការងារ។

សម្តេចតេជោបានលើកឡើងថា៖ «អ្នកខ្លះមនុស្សម្នាក់ធ្វើការ៣កន្លែង ធ្វើការនៅក្រសួងនេះឈ្មោះនេះ ធ្វើការនៅក្រសួងនោះឈ្មោះនោះ អ៊ីចឹងទេយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ម្ខាងជំរុញល្បឿននៃដំណើរការ និងម្ខាងទៀតរុញបញ្ហាឌីជីថលអនឡាញនេះប្រឆាំងអំពើពុករលួយ»។

សម្តេចតេជោ បានកោតសរសើរដល់អគ្គនាយកដ្ឋានពន្ធដារ ដែលប្រើបច្ចេកវិទ្យាទំនើបក្នុងការប្រមូលពន្ធ។ ជាមួយគ្នានេះ សម្តេចក៏បានសង្កេតឃើញថានៅតាមបណ្តាក្រសួងនានាក៏ចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តការងារផ្សេងៗប្រកបដោយសុវត្ថិភាព និងលឿនរហ័ស៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក