ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ក្នុងសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។
គម្រោងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ត្រូវបានប្រកាសឱ្យដឹងនៅក្នុងផេកហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។
ជារៀងរាល់ឆ្នាំសិស្សជាប់និទ្ទេសAជានិច្ចកាលតែងតែទទួលបានរង្វាន់លើកទឹកចិត្តពីនាយករដ្ឋមន្ត្រីកម្ពុជា និងពីអភិបាលរាជធានីខេត្តរៀងៗខ្លួន។
គូសបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុបនៅសម័យប្រឡងឆ្នាំ២០២២ មានសិស្សចំនួន៩០៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២.៣៣ ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេសA ចំនួន១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕