ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ខ្សែប្រយុទ្ធ Top Scorer លីគកំពូលចិន ផ្ទេរទៅកាន់ក្លិប Al-Ahli អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marcao ដែលជាខ្សែប្រយុទ្ធរបស់ក្លិប Wuhan និងជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុត (Top scorer) ប្រចាំលីគកំពូលចិន (Chinese Super League) កាលពីរដូវកាលមុន នឹងទៅចូលរួមជាមួយក្លិប​បាល់ទាត់ Al Ahli។ នេះបើយោងតាមការប្រកាសរបស់ក្លិបនៅលីគទី២ របស់អារ៉ាប៊ីសាអូឌីតបានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួន។ 

កីឡាករ Marcao ឬឈ្មោះពេញ Marcos Vinicius Amaral Alves បានស៊ុតបញ្ចូលទី ២៧គ្រាប់ ក្នុងការលេងចំនួន ២៦ប្រកួត និងជួយឱ្យក្លិបបាល់ទាត់ Wuhan គ្រងជើងឯក Chinese Super League ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ កិច្ចសន្យារបស់កីឡាកររូបនេះជាមួយក្លិប Wuhan ក៏បានអស់សុពលភាពត្រឹមការបញ្ចប់រដូវកាល ២០២២ ដែល Wuhan គ្រងជើងឯកនេះតែម្តង។ 

គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Al Ahli ដែលធ្លាប់រងជើងឯក AFC Champions League ២រដូវកាល នាឆ្នាំ១៩៨៦ និងឆ្នាំ២០១២ និងធ្លាប់ជាម្ចាស់ជើងឯកពានលីគកំពូល Saudi Professional League ៤រដូវកាល នាឆ្នាំ១៩៦៨, ១៩៧៨​, ១៩៨៤ និងឆ្នាំ២០១៦ បច្ចុប្បន្ននេះកំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ នៃតារាងលីគលំដាប់ទី២  Saudi First Division League ក្រោយពីត្រូវបានកាត់ចោលស្ទើរមិនគួរឱ្យជឿកាលពីរដូវកាលមុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក