ភ្នំពេញ៖ នៅថ្ងៃទី២២ មករា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ និងមានអ្នកជំងឺជាសះស្បើយ ចំនួន៦នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ មករា ២០២៣។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៧៦នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦១១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៥០ករណី(ជាប្រភេទអូមីក្រុង) ៕