ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ថាប័នអត្តពលិកពិភពលោក គ្រោងពង្រឹងបន្ថែមលើសិទ្ធិនៃអត្តពលិកជាស្រ្តីកែភេទ

ពិភពលោក៖ ស្ថាប័នអត្តពលិកពិភពលោក (World Athletics) នៅថ្ងៃអាទិត្យនះបានបញ្ជាក់ថា សមាគមកំពុងពិភាក្សាជាមួយបណ្តាសហព័ន្ធជាសមាជិកលើសំណើដែលនឹងដាក់កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនដ៏តឹងរ៉ឹងបន្ថែមទៀតលើអត្តពលិកនារីកែភេទ (transgender) ដែលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡានានារបស់ស្រ្តី។ 

សំណើរបស់ស្ថាប័នគ្រប់គ្រងអត្តពលិកពិភពលោកមួយនេះបានបញ្ឈប់ការអំពាវនាវឱ្យមានការហាមឃាត់ទាំងស្រុងលើអត្តពលិកកែភេទ  ហើយបាននិយាយថាវាបានមកដល់ "ជម្រើសដែលពេញចិត្ត" របស់ខ្លួន បន្ទាប់ពីពិនិត្យមើលការសិក្សា និងការសង្កេតវិទ្យាសាស្ត្រថ្មី និងដែលមានស្រាប់មួយចំនួនពីវិស័យនេះ។

សមាគមអត្តពលិកពិភពលោក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "ការផ្តល់ជម្រើសដែលពេញចិត្ត (ពាក់ព័ន្ធនឹងការចូលរួមដោយអត្តពលិកកែភេទ) គឺជាវិធីល្អបំផុតក្នុងការប្រមូលមតិស្ថាបនា ប៉ុន្តែនេះមិនមានន័យថានេះជាជម្រើសដែលនឹងត្រូវបានបង្ហាញដល់ក្រុមប្រឹក្សា ឬពិតជានឹងត្រូវបានអនុម័តដោយ World Athletics ឡើយ"។ 

ជម្រើសដែលត្រូវបានពិភាក្សានាពេលខាងមុខ នឹងកំណត់ចំនួនអតិបរិមានៃអ័រម៉ូនតេស្តូស្តេរ៉ូនប្លាស្មាសម្រាប់ស្ត្រីប្តូរភេទ (transgender) និងអ្នកដែលមានភាពខុសគ្នាក្នុងការអភិវឌ្ឍន៍ភេទ (DSD) នៅត្រឹមកម្រិត ២.៥nanomoles ក្នុងមួយលីត្រ ដែលកាត់បន្ថយពាក់កណ្តាលនៃដែនកំណត់បច្ចុប្បន្នដែលកម្រិត ៥nanomoles ក្នុងមួយលីត្រ។ ការសម្រេចចិត្តចុងក្រោយលើសំណើនេះនឹងត្រូវធ្វើឡើងដោយក្រុមប្រឹក្សានៅខែមីនា ឆ្នាំ២០២៣នេះ។ 

កាលពីខែមិថុនាកន្លងទៅ ស្ថាប័នអត្តពលិកពិភពលោក និងស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានលើកឡើងថា ស្ថាប័នកំពូលទាំងពីរនេះកំពុងពិនិត្យមើលគោលការណ៍សិទ្ធិរបស់អ្នកប្តូរភេទ បន្ទាប់ពីស្ថាប័នគ្រប់គ្រងកីឡាហែលទឹកពិភពលោក FINA បានអនុម័តច្បាប់ហាមឃាត់ការចូលរួមរបស់អត្តពលិកកែភេទក្នុងព្រឹត្តិការណ៍ហែលទឹកនារី។ ប្រធានស្ថាប័នអត្តពលិកពិភពលោក លោក Sebastian Coe ក៏បានកោតសរសើរចំពោះការសម្រេចចិត្តរបស់ FINA ដែលការសម្រេចនេះត្រូវបានរងការរិះគន់យ់ាងខ្លាំងក្លាដោយអ្នកគាំទ្រសិទ្ធិអ្នកប្តូរភេទ (Trangender)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក