ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់របស់បក្សភ្លើងទៀន ៩នាក់ទៀតនៅកំពង់ធំសុំចុះចូលបក្សប្រជាជន

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ៩រូប នៅខេត្តកំពង់ធំ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេលើកឡើងថា ការចុះចូលនេះគឺ ដោយសារតែការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញង់ងឲ្យប្រជាពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ៣ជំនាន់។

យោងតាមការចុះផ្សាយរបស់ AMS មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា មានអនុប្រធានគណបក្សភ្លើងទៀន ខេត្តកំពង់ធំ លោក ម៉ៅ សុផាន់ណា អនុប្រធានទី១ គណបក្សភ្លើងទៀន ខេត្តកំពង់ធំ លោក ឆាយ ចេង ក្រុមការងារគណបក្ស លោក ស៊ី សុខន លោក វ៉ន កុសល លោក ស៊ីវ សួរ លោក ម៉ែន ង៉ែត ជំនួយការលោក កឹម សុខា ក្រុមការងារថ្នាក់ជាតិ លោក សេង គឹមឆេង ជំនួយការលោក ឡុង រី ក្រុមការងារថ្នាក់ជាតិអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ុយ សានកុសល និងយុវជនគបក្សខ្មែរស្រឡាញ់ជាតិ ស្រុកខ្សាច់កណ្តាល លោក ម៉ៃ ភិរុណ។

តំណាងគណបក្សភ្លើងទៀន បានចាត់ទុកថា កន្លងទៅការប្រមាថអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះប្រជាជាតិខ្មែរទាំងមូលដែលព្រះអង្គ គឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធរាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភបំពានបានឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក