ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រំភើបជំនួស! សិស្សសាលាម្នាក់ស្កាត់ជូនសំបុត្រជូនលោកស្រី ឱ វណ្ណឌីន ក្នុងខ្លឹមសារអរគុណ Idol

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានទទួលលិខិតលិខិតមួយច្បាប់ដែលហែកចេញពីសន្លឹកសៀវភៅសរសេរក្នុងន័យរីករាយដែលបានជួប និងអរគុណចំពោះការលះបង់របស់លោកស្រីចំពោះប្រទេសជាតិ។

លិខិតមួយច្បាប់ដែលសរសេរដោយយុវតី សុខ សៀងហ្គិច ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យជីភូ បានសរសេរថា គេបានក្លាយជា Fan ឬអ្នកគាំទ្រម្នាក់របស់លោកស្រី ឱ វណ្ណឌីន តាំងពីឆ្នាំ២០២០ និងពិតជាសប្បាយរីករាយជាខ្លាំងដែលបានជួបលោកស្រី ឱ វណ្ណឌីន ជាលើកដំបូងនៅថ្ងៃនេះ។

ក្នុងសំបុត្រនោះសរសេរថា៖ «ថ្ងៃនេះខ្ញុំពិតជារំភើប និងសប្បាយចិត្តជាខ្លាំងដោយបានជួបលោកជំទាវ ជាលើកដំបូង ដោយសារតែលោកជំទាវជា idol របស់ខ្ញុំ ខ្ញុំបានស្គាល់លោកជំទាវតាមទូរទស្សន៍ ហើយក៏បានក្លាយជា Fan របស់លោកជំទាវ ស្ដាប់មើលទៅគួរឲ្យអស់សំណើច ក៏ប៉ុន្ដែលោកជំទាវបានធ្វើជាគំរូល្អនៅក្នុងសង្គម ខិតខំធ្វើការលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញតួនាទីជាគ្រូពេទ្យបានយ៉ាងល្អ។ នាងខ្ញុំជា Fan លោកជំទាវតាំងពីឆ្នាំ២០២០ សន្យានឹងខិតខំរៀនសូត្រ និងធ្វើជាគំរូល្អនៅក្នុងសង្គមដូចលោកជំទាវដែរ។ នាងខ្ញុំសូមជូនពរ លោកជំទាវ សុខភាពល្អ និងអាយុយឺនយូរ»

ឱកាសដែលធ្វើឱ្យអ្នកគាំទ្រម្នាក់នេះបានជួបលោកស្រី ឱ វណ្ណឌីន គឺក្នុងពេលដែលលោកស្រីចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក